Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​ឡាន​ក្រុង​លើស​ទម្ងន់​មួយ​គ្រឿងចូល​ជ្រោះ ​នៅ​ប៉ាគីស្ថាន សម្លាប់​មនុស្ស​ ៤០នាក់ របួស​៨នាក់ ​

បានផុស

នៅ

មន្ត្រីក្នុង​ស្រុក​ឱ្យ​ដឹង​ថា រថយន្តក្រុង​ដឹកអ្នកដំណើរមួយគ្រឿង​​បើកបរ​ក្នុង​ល្បឿន​លឿននិងមានមនុស្សច្រើន​លើស​លប់​បាន​ធ្លាក់ចេញ​ពីផ្លូវ​ ​ចូល​ទៅក្នុងជ្រោះ​មួយ ​នៅ​ឯភាគនិរតី​ប្រទេសប៉ាគីស្ថាន​ នា​​ព្រឹកថ្ងៃសុក្រ ដោយ​សម្លាប់មនុស្ស ៤០នាក់ និងរបួស ៨នាក់​ ដែល​ជាគ្រោះថ្នាក់ចរាចរណ៍​ដ៏​ធំ​បំផុត​មួយក្នុងរយៈពេលប៉ុន្មាន​​ឆ្នាំចុងក្រោយនេះ។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន AP ផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

អ្នក​នាំពាក្យរដ្ឋាភិបាល​ខេត្ត​ Balochistan លោក Shahid Rind និយាយថា រថយន្ត​ក្រុងនេះ​បានបាត់បង់ការ​គ្រប់គ្រង ហើយធ្លាក់​​ចូល​ទៅ​ក្នុង​ជ្រោះនៅតំបន់​ Dana Sar ជាតំបន់ដាច់ស្រយាល​មួយ​នៅជិតព្រំដែន​ខេត្ត​ Balochistan និង Khyber Pakhtunkhwa ។

ឡាន​ក្រុង​ធ្លាក់​ចូល​ជ្រោះ​នៅ​ប៉ាគី​ស្ថាន​។ រូបភាព៖ ភ្នាក់​ងារ​ព័ត៌មាន​ក្នុង​តំបន់​នៅ​ប៉ាគី​ស្ថាន​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ត​ថា រថយន្តក្រុងនេះ​មិនត្រឹមតែដឹកអ្នកដំណើរមួយ​ឡាន​ខ្លួន​ឯង​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងដឹកអ្នកដំណើរពីរ​ថយន្តក្រុង​មួយផ្សេង​ទៀត​ដែលបាន​​ខូចផងដែរ ទើប​ធ្វើ​ឱ្យរថយន្តមានមនុស្សច្រើនលើស​លប់​។ ក្រុមអ្នកជួយ​សង្គ្រោះ​កំពុងធ្វើការ​ ដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់​នៅក្នុងគ្រោះថ្នាក់នេះ​»។

អ្នករស់​រានមានជីវិតម្នាក់​ក្នុង​ចំណោមអ្នករងរបួស​បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក​ពីគ្រែមន្ទីរពេទ្យថា អ្នកដំណើរមួយ​ចំនួន​បានតវ៉ា​បន្ទាប់ពីអ្នកបើកបរ​ឈប់​​ ដើម្បីទៅយកមនុស្ស​ពីរថយន្តក្រុងមួយ​ផ្សេង​ទៀតដែលខូច ហើយ​កំពុងធ្វើដំណើរទៅ​កាន់​តំបន​ Peshawar​ ។
លោក​បន្ថែម​ថា៖ « ការឈ្លោះប្រកែកគ្នាបាន​កើតឡើង អំឡុងពេលនោះអ្នកដំណើរម្នាក់ត្រូវបាន​គេ​ចោទប្រកាន់​ថា​ បានចាប់កអ្នក​បើក​បរ​។ មួយ​សន្ទុះក្រោយមក អ្នកបើកបរ​បានបាត់បង់ការគ្រប់​គ្រងរថយន្ត​ក្រុង បណ្តាល​ឱ្យ​ធ្លាក់ចូលក្នុងជ្រោះ»។

យ៉ាង​ណា ការ​លើក​ឡើង​នេះ​មិនអាចផ្ទៀងផ្ទាត់ដោយ​​ឯករាជ្យបានទេ ហើយប៉ូលិស កំពុងស៊ើបអង្កេត​។

លោក Hazrat Wali Kakar អ្នក​គ្រប់គ្រងរដ្ឋាភិបាលក្នុង​តំបន់ និយាយថា ក្រុមអ្នកជួយសង្គ្រោះបាន​ដឹកជញ្ជូនអ្នករងរបួសនិងអ្នក​ស្លាប់ទៅកាន់មន្ទីរពេទ្យក្បែរ​នោះ។

បើតាម មន្ត្រីជួយសង្គ្រោះថា រថយន្តក្រុងនេះដឹកអ្នកដំណើរចំនួន ៤៨ នាក់ ពេល​ថ្លាក់​ចូល​ជ្រោះ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម