Connect with us

ព័ត៌មានអន្ដរជាតិ

ចំពេលសន្ទុះសេដ្ឋកិច្ចធ្លាក់ចុះ រោងចក្រនៅថៃជិត ៨០ បាន​បិទទ្វារខែមុន

បានផុស

នៅ

ចំពេលដែលសន្ទុះសេដ្ឋកិច្ច​បន្តដើរអូសជើង រោងចក្រនៅថៃប្រមាណ ៧៩ កន្លែង បាន​បិទទ្វារទូទាំងប្រទេសកាលពីខែមករា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីពេលថ្មីៗ ដោយស្រង់ទិន្នន័យពីនាយកដ្ឋាន​ការងារ​ឧស្សាហកម្ម (DIW)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រដែលបិទទ្វារនេះ មាន​ទំហំវិនិយោគសរុបប្រមាណ ២,៦៥ ប៊ីលាន​បាត។ នៅខែមករាដូចគ្នា​ រោងចក្រថ្មីប្រមាណ ៥៩ កន្លែងបាន​បើកទ្វារ ជាមួយនឹង​ទំហំនៃការវិនិយោគ ១៦ ប៊ីលាន​បាត។

ការបិទរោងចក្រនៅថៃ កើតឡើងចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសបន្តដើរអូសជើង ដោយសារតែរួមរឹតដោយបញ្ហាផ្សេងៗ រួមទាំងបំណុលគ្រួសារ កម្សោយតម្រូវការ​ និងផលិតកម្ម ហានិភ័យពីខាងក្រៅរួមទាំងពន្ធអាមេរិក ​ការប្រកួតប្រជែងពីទំនិញនាំចូល ​ការចុះខ្សោយនៃវិស័យទេសចរណ៍ និងអស្ថិរភាពនយោបាយ និងព្រំដែន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានរាយការណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់​​ប្រទេស​ក្នុងឆ្នាំ ២០២៥​ បានកើនឡើងត្រឹមតែ ២,៤% ប៉ុណ្ណោះ ដែលទាបជាងឆ្ងាយធៀបនឹងគូប្រជែងក្នុងតំបន់។ ក្រុមប្រឹក្សារំពឹងថា កំណើននេះនឹងធ្លាក់ចុះមកត្រឹមចន្លោះ ១,៥-២,៥% នៅឆ្នាំ ២០២៦។ ​

ពេល ១ ឆ្នាំ ២០២៥ រោងចក្រនៅថៃរហូតដល់ ៧៨៦ កន្លែង បាន​បិទទ្វារ ធៀបនឹងចំនួនបើកថ្មី ១​ ២២០ កន្លែង។ ការបិទរោងចក្រនៅឆ្នាំ ២០២៥ មាន​ការថយចុះបើធៀបនឹង​ឆ្នាំ ២០២៤ ដែលថៃប្រឈម​បាន​ជួបប្រទះនឹង​រលកនៃការបិទរហូតដល់ទៅជាង ១​ ២០០ កន្លែង ទូទាំងប្រទេស។ យ៉ាងណាមិញ វានៅតែបង្ហាញពីបញ្ហាសេដ្ឋកិច្ចមិនសូវស្រួលរបស់ថៃ ដែលប៉ះពាល់ដល់វិស័យការងារ​ក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម