អាមេរិកកំពុងផ្តល់ប្រព័ន្ធការពារសន្តិសុខដល់អ៊ីស្រាអែល ដើម្បីកម្ចាត់ក្រុមប្រដាប់អាវុធហាម៉ាស់ ហើយនោះមិនមែនមានន័យថា ឲ្យប្រើដើម្បីសម្លាប់ជនស៊ីវិលស្លូតត្រង់នៅប៉ាឡេស្ទីននោះទេ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកត្រូវតែចេះរៀនគោរពប្រទេសដទៃខ្លះផង ជាពិសេសគួរតែស្វែងរកការសម្របសម្រួលណាមួយ
ប្រទេសអ៊ីស្រាអែលបានស្នើសុំសហរដ្ឋអាមេរិកនូវជំនួយយោធាបន្ទាន់ក្នុងទំហំទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារ ដើម្បីប្រើសម្រាប់ការវាយបកទៅកាន់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់
តុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះបានទាត់ចោលញត្តិមួយចំនួនដែលទាមទារឲ្យមានការកាត់បន្ថយអាយុអប្បបរមាសម្រាប់បេក្ខជនឈរឈ្មោះជាប្រធានាធិបតី
សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ គឺហួសពីវិសាលភាពនៃការការពារខ្លួនហើយ
អ៊ីរ៉ង់បានគាំទ្រក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ទាំងផ្នែកតិចនិក និងហិរញ្ញវត្ថុ ក៏ដូចជាផ្ដល់ព័ត៌មានឈានទៅដល់ការបង្កើតគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកផងដែរ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា ដោយព្រមានថា សង្រ្គាមអាចនឹងពង្រីកដល់ផ្នែកផ្សេងទៀតនៃមជ្ឈិមបូព៌ា