ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួននឹងមិនវិលថយក្រោយឡើយ
សារព័ត៌មានកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺជាបញ្ហាមួយដែលត្រូវបញ្ចប់ដោយមិនអាចត្រឡប់វិញបាន ខណៈដែលខ្លួនបានថ្កោលទោសការចរចាទប់ស្កាត់អាវុធនុយក្លេអ៊ែរថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ដែលជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (KCNA) ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់ប្រទេសថា «វោហាសាស្ត្រគ្មានន័យរបស់សហរដ្ឋអាមេរិក និងកងកម្លាំងចំណុះពួកគេ [កូរ៉េខាងត្បូង] ប្រឆាំងនឹងកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការក្នុងការបង្កការគំរាមកំហែងនុយក្លេអ៊ែរដល់ខ្លួន មិនអាចប៉ះពាល់ដល់ជំហរដែលមិនអាចត្រឡប់វិញបានរបស់កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរនោះទេ»។
កូរ៉េខាងជើងបានបន្ថែមថា «ការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺជាបញ្ហាដែលមិនអាចត្រឡប់ទៅវិញបានទេ»។
យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១១ ខែមិថុនា មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានពិភាក្សាអំពីការពង្រឹងការទប់ស្កាត់អាវុធនុយក្លេអ៊ែរ និងការត្រៀមខ្លួនប្រឆាំងនឹងកម្មវិធីអាវុធដែលកំពុងកើនឡើងរបស់កូរ៉េខាងជើងនៅក្នុងកិច្ចចរចានៅទីក្រុងសេអ៊ូលក្រោមក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) របស់ពួកគេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ ក្រោយជំនួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅទីក្រុងប៉េកាំងកាលពីពាក់កណ្តាលខែឧសភាថា ប្រមុខដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីថា កូរ៉េខាងជើងមិនអាចជារដ្ឋនុយក្លេអ៊ែរបានទេ ប៉ុន្តែលោក ស៊ី ជីនពីង ទៅទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីដើមខែមិថុនានេះ មិនបានលើកឡើងថា ពីការលុបបំបាត់នុយក្លេអ៊ែរ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនទេ។
លើសពីនេះ កូរ៉េខាងត្បូងបានប្រឹងប្រែងតាមមធ្យោបាយការទូតទៅកាន់សភាពអឺរ៉ុប ដើម្បីធ្វើឲ្យណា មិនឲ្យមានការទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរនោះទេ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


