Connect with us

កីឡា

ព្រឹត្តិការណ៍​កីឡា​ឧត្តម​សិក្សាថ្នាក់​ជាតិ​ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​រសៀល​ស្អែក​នេះឯវិមាន​ពហុកីឡដ្ឋាន​ជាតិ

បានផុស

នៅ

ក្រោយ​ដំណើរ​ការ​ប្រកួត​ចាប់​តាំង​ពី​ថ្ងៃ​ទី៥​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ អស់​ជា​ច្រើន​ថ្ងៃ​មក​នេះ​ព្រឹត្តិការណ៍​កីឡា​ឧត្តម​សិក្សា​ និង​មធ្យមសិក្សា​ថ្នាក់​ជាតិ ឈាន​ដល់​ពិធី​បិទ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី១៣​ មិថុនា​ ស្អែក​ក្រោម​អធិបតីភាព​លោក​ វ៉ាត់​ ចំរើន​ អម​ដោយ​ការ​សម្ដែង​ប្លែកៗ​ជា​ច្រើន​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបិទនៅថ្ងៃស្អែក​នេះ​

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ខាង​នាយដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​ និង​ស្ថិតិ​កីឡា​ នៅ​រសៀល​ថ្ងៃ​ទី១៣​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​នឹង​មាន​ពិធី​បិទ​ការ​ប្រកួត​កីឡា​ឧត្តមសិក្សា​ និង​មធ្យមសិក្សា​ថ្នាក់​ជាតិ​ វេលា​ម៉ោង​ ២​ តទៅ​នៅ​ឯ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​

ទិដ្ឋភាពកាលពិធីបើក

ប្រភេទ​កីឡា​មួយ​ចំនួន​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ​ ស្រប​ពេល​កីឡា​មួយ​ចំនួន​ទៀត​កំពុង​ដំណើរ​ឈាន​ជិត​ដល់​ពេល​បិទ​បញ្ចប់​ទាំង​ស្រុង​ផង​ដែរ​ទៅ​តាម​កម្មវិធី​ដែល​បាន​កំណត់។​ ងាក​ទៅ​ពិធី​បិទ​នេះ​ផង​ដែរ​នឹង​មាន​ការ​សម្ដែង​ពិសេស​ពី​ក្រុម​តេក្វាន់ដូ​ ITF​ កម្ពុជា​ ទស្សនីយ៍ភាព​របាំមរតកដូនតា​ ការ​សម្ដែង​របស់​យុវជន​ស្ម័គ្រចិត្ត។​ លើស​ពី​នេះ​មាន​ជា​ការ​សម្ដែង​ និង​ច្រៀង​បទ​ចម្រៀង​ កម្លាំងចិត្ត​ បទ​ខ្មែរ​ជួយ​ខ្មែរ​ ផង​ដែរ។​

ទិដ្ឋភាពកាលពិធីបើក

ក្នុង​នាម​តំណាង​អ្នក​រៀបចំ​កម្មវិធី​ក៏​បាន​អំពាវនាវ​ដល់​សាធារណៈ​ជន​ទាំង​អស់​អញ្ជើញ​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​ដោយ​សេរី​នៃ​ពិធី​បិទ​ការ​ប្រកួត​នា​រសៀល​ថ្ងៃ​ទី១៣​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​ទីតាំង​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម