ជីវិតកម្សាន្ដ
លោក ងួន សុបិន ផ្ទុះប្រតិកម្ម ក្រោយស្នាដៃចម្រៀងរបស់ខ្លួនត្រូវគេលួចចម្លង
ថ្មីៗនេះ តារាសម្តែង និងជាកវីនិពន្ធបទចម្រៀង លោក ងួន សុបិន បានបង្ហាញអារម្មណ៍ហួសចិត្ត និងខកចិត្តជាខ្លាំង បន្ទាប់ពីបទចម្រៀងមួយដែលលោកបាននិពន្ធតាំងពីជាច្រើនឆ្នាំមុន ត្រូវបានគេយកទៅកែសម្រួល និងច្រៀងឡើងវិញ ដោយពុំបានដាក់ឈ្មោះលោកជាអ្នកនិពន្ធ។

តាមរយៈការបង្ហោះសារលើបណ្តាញសង្គម លោក ងួន សុបិន បានលើកឡើងថា បទចម្រៀងមានចំណងជើង «អំណាចទឹកភ្នែក» គឺជាស្នាដៃដែលលោកបាននិពន្ធ និងធ្វើមេឡូឌីដោយផ្ទាល់តាំងពីយូរមកហើយ ប៉ុន្តែលោកមិននឹកស្មានថា នឹងមានអ្នកយកទៅកែសម្រួល និងផ្សព្វផ្សាយដោយមិនផ្តល់ការទទួលស្គាល់ដល់ម្ចាស់ស្នាដៃដើមនោះឡើយ។
លោករៀបរាប់ថា “លួចបទខ្ញុំទៅយូរយ៉ាងនេះ ហេតុអ្វីខ្ញុំមិនដឹង? ដើមហេតុមកពីអ្នកណា ចេញមុខមក។ ខ្ញុំជាអ្នកសរសេរ ខ្ញុំជាអ្នកធ្វើមេឡូឌី។ មុននេះ លោក ចេន សាចៃ បានច្រៀងជា Simple នៅស្ទូឌីយោរបស់អ្នកភ្លេងម្នាក់ ប៉ុន្តែឥឡូវហេតុអ្វីបានជាចេញមកបែបនេះ? មួយបទមិនថាទេ តែនេះច្រើនបទមកហើយ”។
លោកបានបញ្ជាក់ទៀតថា បទ «អំណាចទឹកភ្នែក» ត្រូវបានលោកនិពន្ធឡើងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១១:៣៥ នាទី ហើយលោកក៏បានចោទសួរថា តើអ្នកដែលយកស្នាដៃរបស់លោកទៅប្រើប្រាស់នោះ ទទួលបានផលប្រយោជន៍ប៉ុន្មានពីការធ្វើបែបនេះ?
ក្រោយការបង្ហោះខាងលើ មានអ្នកគាំទ្រ និងអ្នកសិល្បៈមួយចំនួនបានចូលរួមបញ្ចេញមតិផងដែរ។ ក្នុងនោះ លោក សុខ ជំនោ បានបង្ហាញបទពិសោធន៍ស្រដៀងគ្នាថា លោកធ្លាប់ជួបបញ្ហាបែបនេះដូចគ្នា ប៉ុន្តែលោកមិនបានបញ្ចេញប្រតិកម្មខ្លាំងនោះទេ ព្រោះសាមីខ្លួនជាអ្នកដឹងច្បាស់បំផុតថា ដើមហេតុពិតប្រាកដកើតចេញពីណា៕ ដោយ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


