Connect with us

ជីវិតកម្សាន្ដ

នាយ តាក់ស៊ី ដាច់ចិត្តលើកដៃសំពះសុំសប្បុរសជនសង្គ្រោះជីវិតចុងក្រោយ ព្រោះរួមរឹតដោយជំងឺទឹកនោមផ្អែម

បានផុស

នៅ

តារាកំប្លែងជើងចាស់ នាយ តាក់ស៊ី បានដាច់ចិត្តលើកដៃសំពះជាថ្មី អំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភដល់ការព្យាបាល និងជីវភាពរស់នៅរបស់លោក ខណៈពេលនេះកំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារតែជំងឺទឹកនោមផ្អែម បានធ្វើឱ្យស្ថានភាពសុខភាពរបស់លោកធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មានថ្ងៃចុងក្រោយនេះ នាយ តាក់ស៊ី ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីជំងឺទឹកនោមផ្អែមមានអាការធ្ងន់ធ្ងរ រហូតត្រូវកាត់ម្រាមដៃ និងម្រាមជើងមួយចំនួន។ រូបភាពដ៏គួរឱ្យសោកស្តាយរបស់តារាកំប្លែងរូបនេះ បានធ្វើឱ្យមហាជន ក៏ដូចជាសិល្បករ-សិល្បការិនីជាច្រើន មានអារម្មណ៍រន្ធត់ និងអាណិតអាសូរយ៉ាងខ្លាំង។

តាមការបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញពីស្ថានភាពដ៏លំបាករបស់នាយ តាក់ស៊ី ដែលកាលពីមុនធ្លាប់ជាតារាកំប្លែងនាំសំណើច និងសេចក្តីសប្បាយរីករាយជូនទស្សនិកជនទូទាំងប្រទេស ប៉ុន្តែពេលនេះបែរជាធ្លាក់ខ្លួនឈឺធ្ងន់ និងជួបការខ្វះខាតស្ទើរគ្មានអ្វីនៅសេសសល់។

នាយ តាក់ស៊ី បានរៀបរាប់ថា ទ្រព្យសម្បត្តិ និងរបស់របរមានតម្លៃជាច្រើន ត្រូវបានលក់អស់ដើម្បីយកថវិកាមកព្យាបាលជំងឺ។ ដោយសារតែអស់ជម្រើស លោកក៏បានដាច់ចិត្តលើកដៃសំពះ សុំក្តីមេត្តាពីសប្បុរសជនឱ្យជួយឧបត្ថម្ភម្នាក់បន្តិច ដើម្បីអាចបន្តការព្យាបាល និងទ្រទ្រង់ជីវិតនៅក្នុងគ្រាលំបាកនេះ (លេខទូរស័ព្ទរបស់នាយ តាក់ស៊ី ផ្ទាល់ តាមរយៈ 069 29 56 46 និង 090 995 698) ។

ជាមួយគ្នានេះដែរ ផលិតករលោក ហ៊ុយ យ៉ាងឡើង ក៏បានចេញមុខអំពាវនាវដល់សប្បុរសជន និងអ្នកសិល្បៈទាំងឡាយ ឱ្យចូលរួមជួយឧបត្ថម្ភតារាកំប្លែងជើងចាស់រូបនេះផងដែរ ខណៈដែលលោកកំពុងត្រូវការកម្លាំងចិត្ត និងជំនួយជាចាំបាច់ក្នុងការប្រឈមមុខនឹងជំងឺដ៏រ៉ាំរ៉ៃនេះ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម