គម្រោងវិនិយោគ ១៣ ក្នុងភូមិភាគឦសាន ទុនសរុប ៦៦០ លានដុល្លារនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៦...
ក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្តមណ្ឌលគិរីបានជួបជាមួយបណ្ដាក្រុមហ៊ុន និងអ្នកវិនិយោគក្នុងខេត្តនេះដើម្បីបញ្ជ្រាបពីគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់តំបន់នេះដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគ។
វិស័យអាទិភាព៣គឺ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលមានការជួយលើផ្នែកពន្ធដារ ពន្ធគយ ការផ្ដល់កម្ចីការប្រាក់សមរម្យ និងការសម្រួលនីតិវិធីវិនិយោគ កាត់បន្ថយថ្លៃដើមជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់ខេត្តភាគឦសាន្តទាំង៤របស់កម្ពុជាកុំឱ្យមានឱ្យសោះនូវបទល្មើសបច្ចេកវិទ្យា ដើម្បីធានានូវសន្ដិសុខ និងផលប្រយោជន៍យូរអង្វែង។