ជីវិតកម្សាន្ដ
លោក ប៉ែន ភ័ក្រសុធារិទ្ធ លេចធ្លោក្នុងឈុត «អធិរាជគោព្រៃ» តំណាងអំណាច និងអត្តសញ្ញាណខ្មែរ
ក្នុងដំណើរទៅកាន់ឆាកអន្តរជាតិ Supranational 2026 លោក ប៉ែន ភ័ក្រសុធារិទ្ធ បានបង្ហាញខ្លួនយ៉ាងស្រស់សង្ហារក្នុងឈុតតំណាងជាតិដ៏ប្រណិតមួយ ឈ្មោះ «អធិរាជគោព្រៃ» ខណៈក្លាយជាការចាប់អារម្មណ៍ផងដែរ ពីសំណាក់មហាជន និងអ្នកគាំទ្រវិស័យបុរសឯក។

បើតាមលោក ប៉ែន ភ័ក្រសុធារិទ្ធ ឈុត «អធិរាជគោព្រៃ» ត្រូវបានបង្កើតឡើងដោយក្រុមការងារ Supranational Cambodia ដោយផ្តោតលើការបញ្ចូលគ្នារវាងសិល្បៈបុរាណ និងសហសម័យ។ គំនិតស្នាដៃនេះ មិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិតទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ ដែលមានឫសគល់ជ្រៅជ្រះនៅក្នុងអរិយធម៌អង្គរ។
តាមការពន្យល់ «អធិរាជគោព្រៃ» មានន័យថា វិញ្ញាណអំណាចដ៏ខ្ពង់ខ្ពស់ដែលរួមបញ្ចូលកម្លាំងធម្មជាតិ និងសិរីរុងរឿង ឈុតនេះបង្ហាញពីមោទនភាពជាតិ ភាពក្លាហាន មិនចុះចាញ់ និងការពារទឹកដីដូចស្តេចគោព្រៃ ដែលឈរលើមូលដ្ឋានអរិយធម៌ វាជានិមិត្តរូបនៃភាពអស្ចារ្យ សិរីសម្បត្តិ និងអំណាចអចិន្ត្រៃយ៍របស់ជាតិខ្មែរ។
ការបង្ហាញខ្លួនរបស់លោក ប៉ែន ភ័ក្រសុធារិទ្ធ ក្នុងឈុតនេះ មិនត្រឹមតែជាការបង្ហាញសមត្ថភាពផ្ទាល់ខ្លួននោះទេ ប៉ុន្តែថែមទាំងជាការនាំយកវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យឈានទៅឆាកអន្តរជាតិ។ ជាមួយនឹងការច្នៃប្រឌិតដ៏ល្អឥតខ្ចោះ និងអត្ថន័យដ៏ជ្រាលជ្រៅ «អធិរាជគោព្រៃ» ត្រូវបានគេរំពឹងថា នឹងក្លាយជាមួយក្នុងចំណោមឈុតតំណាងជាតិដែលលេចធ្លោបំផុតក្នុងការប្រកួតឆ្នាំនេះផងដែរ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


