ព័ត៌មានអន្ដរជាតិ
តុលាការកូរ៉េខាងត្បូង សម្រេចបន្ថែមទោសលោក Yoon ៧ឆ្នាំ លើទោសជាប់ពន្ធនាគារមួយជីវិត
រឿងរ៉ាវច្បាប់របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាន់តែដុនដាបខ្លាំងឡើង បន្ទាប់ពីតុលាការឧទ្ធរណ៍នៅទីក្រុងសេអ៊ូល បានសម្រេចបង្កើនទោសជាប់ពន្ធនាគារលើរូបលោកដល់ទៅ ៧ឆ្នាំ នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ។ ការសម្រេចនេះ គឺកើនឡើងលើសពីទោស ៥ឆ្នាំ ដែលតុលាការថ្នាក់ទាបបានកំណត់កាលពីដើមឆ្នាំ ដោយសារតុលាការរកឃើញថា លោកពិតជាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ក្នុងការរារាំងការអនុវត្តច្បាប់របស់មន្ត្រីស៊ើបអង្កេត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ករណីនេះ បានកើតឡើងតាំងពីឆ្នាំ២០២៥ នៅពេលដែលលោកបានបញ្ជាឲ្យក្រុមអង្គរក្សប្រធានាធិបតីប្រើកម្លាំងបិទផ្លូវ និងធ្វើជាខែលការពាររូបលោក ដើម្បីកុំឲ្យមន្ត្រីប្រឆាំងអំពើពុករលួយចូលមកចាប់ខ្លួនលោកតាមដីកាស្របច្បាប់បាន។
នៅក្នុងសវនាការដែលបានចាក់ផ្សាយជាសាធារណៈ ចៅក្រមបានសង្កត់ធ្ងន់ថា សកម្មភាពរបស់លោក Yoon គឺជាការរំលោភលើរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ព្រោះលោកបានយកអំណាចរដ្ឋ និងធនធានជាតិមកប្រើប្រាស់ ដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួន។ ក្រៅពីបទរារាំងយុត្តិធម៌ លោកក៏ត្រូវបានរកឃើញថាមានទោសពីបទរំលោភអំណាច និងការក្លែងបន្លំឯកសារសាធារណៈថែមទៀតផង។
ក្រុមរដ្ឋអាជ្ញាពិសេសចង់ឲ្យមានការដាក់ទោសរហូតដល់ ១០ឆ្នាំ ប៉ុន្តែតុលាការបានសម្រេចយកត្រឹម ៧ឆ្នាំ ដោយយោងតាមទិដ្ឋភាពច្បាប់ និងអង្គហេតុដែលបានកើតឡើង។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទោសជាប់ពន្ធនាគារ ៧ឆ្នាំនេះ គ្រាន់តែជាផ្នែកមួយតូចនៃបញ្ហាច្បាប់ដ៏ស្មុគស្មាញរបស់លោកតែប៉ុណ្ណោះ។ បច្ចុប្បន្ន លោក Yoon កំពុងតែជាប់ឃុំឃាំងក្រោមទោស «ជាប់គុកមួយជីវិត» រួចទៅហើយ ពាក់ព័ន្ធនឹងបទចោទប្រកាន់ពីបទក្បត់ជាតិ និងការដឹកនាំរដ្ឋប្រហារ ក្នុងព្រឹត្តិការណ៍ប្រកាសច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ លោកនៅមានសំណុំរឿងមួយទៀត ដែលកំពុងស្ថិតក្នុងការជំនុំជម្រះ គឺការចោទប្រកាន់ថាបានបញ្ជូនដ្រូនទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីបង្កើតជាលេសបង្កជម្លោះ ដែលអាចឲ្យលោកប្រឈមនឹងទោសបន្ថែមរហូតដល់ ៣០ឆ្នាំទៀត។
ក្នុងពេលជាមួយគ្នានេះដែរ សំណាញ់ច្បាប់ក៏បានគ្របដណ្ដប់ទៅលើក្រុមគ្រួសាររបស់លោកផងដែរ។ ភរិយារបស់លោក គឺលោកស្រី Kim Keon Hee ក៏ទើបតែត្រូវបានតុលាការបង្កើនទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ កាលពីថ្ងៃអង្គារកន្លងទៅ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងការកែប្រែតម្លៃភាគហ៊ុន។ ស្ថានការណ៍នេះ បានធ្វើឲ្យគ្រួសារអតីតថ្នាក់ដឹកនាំរូបនេះ ធ្លាក់ក្នុងវិបត្តិផ្លូវច្បាប់ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រនយោបាយកូរ៉េខាងត្បូងសម័យទំនើប៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២២ ម៉ោង agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


