ព័ត៌មានអន្ដរជាតិ១០ នាទី ago
អាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»
បន្ទាប់ពីប្រទេសចិនរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង Bavi ក្នុងពេលថ្មីៗនេះ ហេតុការណ៍បាក់ភ្នំមួយទៀត បានកើតឡើងប៉ះពាល់ដល់អគារពាណិជ្ជកម្មនៅភាគនិរតី ដោយសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ និងបាត់ខ្លួន៣៤នាក់ នៅថ្ងៃទី១៧ខែកក្កដានេះ ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងទូលំទូលាយចំពោះហេតុការណ៍បាក់ភ្នំនៅតំបន់អគារធំៗដែលរីកអគារដ៏ច្រើន ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តនៅឡើយ។ យោងទីភ្នាក់ងារព័ត៌មានស៊ីនហ៊ូរបស់ចិន ក្រោយហេតុការណ៍បាក់ភ្នំនោះ ប្រធានាធិបតីចិន ស៊ី ជីនពីង បានជំរុញកិច្ចខិតខំប្រឹងប្រែងឱ្យអនុវត្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះតាមរបៀបវិទ្យាសាស្ត្រ។ ប្រធានាធិបតី ស៊ី ជីនពីង ដ៏មានឥទ្ធិពល និងក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន...