ព័ត៌មានអន្ដរជាតិ
អាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»
បន្ទាប់ពីប្រទេសចិនរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង Bavi ក្នុងពេលថ្មីៗនេះ ហេតុការណ៍បាក់ភ្នំមួយទៀត បានកើតឡើងប៉ះពាល់ដល់អគារពាណិជ្ជកម្មនៅភាគនិរតី ដោយសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ និងបាត់ខ្លួន៣៤នាក់ នៅថ្ងៃទី១៧ខែកក្កដានេះ ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងទូលំទូលាយចំពោះហេតុការណ៍បាក់ភ្នំនៅតំបន់អគារធំៗដែលរីកអគារដ៏ច្រើន ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តនៅឡើយ។
យោងទីភ្នាក់ងារព័ត៌មានស៊ីនហ៊ូរបស់ចិន ក្រោយហេតុការណ៍បាក់ភ្នំនោះ ប្រធានាធិបតីចិន ស៊ី ជីនពីង បានជំរុញកិច្ចខិតខំប្រឹងប្រែងឱ្យអនុវត្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះតាមរបៀបវិទ្យាសាស្ត្រ។
ប្រធានាធិបតី ស៊ី ជីនពីង ដ៏មានឥទ្ធិពល និងក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មការយោធាកណ្តាល បានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗទៀតពីក្នុងគ្រោះថ្នាក់នេះ។
យោងតាម AFP ដែលដកស្រង់ការផ្សាយរបស់បណ្តាញផ្សព្វផ្សាយរដ្ឋចិន CCTV លោក Ren Xujiang មេដឹកនាំស្រុក បានប្រាប់សន្និសីទសារព័ត៌មានថា មនុស្ស ១៨ នាក់ដែលជាប់គាំងត្រូវបានជួយសង្គ្រោះ។ ក្នុងចំណោមអ្នកទាំងនោះ ប្រាំបីនាក់ត្រូវបានប្រកាសថាស្លាប់។
វីដេអូដែលបានចែកចាយលើ CCTV បង្ហាញឲ្យឃើញនូវគំនរដំថ្មធំៗ និងដីគ្របដណ្តប់ផ្នែកខ្លះនៃផ្លូវលំនៅឋាន និងពាណិជ្ជកម្មនៅតំបន់ជើងភ្នំមួយក្នុងតំបន់នោះ។
វីដេអូឃ្លីបដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក៏បានបង្ហាញមនុស្សស្រែក និងរត់ចេញពីពពកធូលីដែលហុយពេលរអិលបាក់ដីនោះ។
យោងតាមសេចក្តីរាយការណ៍ មន្ត្រីមូលដ្ឋានម្នាក់ បានប្រាប់សន្និសីទសារព័ត៌មានថា តំបន់ដែលការរអិលបាក់ភ្នំបានកើតឡើងត្រូវបានគេស្គាល់ថា ជាដីចោត «មិនអាចដឹងមុនបាន» ដោយបន្ថែមថា ថ្មដ៏គ្រោះថ្នាក់នៅតែមាន នៅតាមគែមច្រាំងថ្មចោទ។
ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រាអាសន្ន បាននិយាយថា រដ្ឋាភិបាលបានទម្លាក់ថវិកាចំនួន ៥០ លានយ័ន (ជាង៧.៣ លានដុល្លារ) ជាមូលនិធិសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


