ជីវិតកម្សាន្ដ
សៃហ្វុន ផ្ទុះប្រតិកម្មខ្លាំង ក្រោយឃើញយុវជនមួយក្រុម ផលិតមាតិកាហាក់បង្ហាញការរើសអើងភេទ
បវរកញ្ញាលំដាប់រងទី១ Miss Universe Cambodia 2024 និងជាតារាសម្តែងភេទទី៣ សៃហ្វុន បានចេញមុខបង្ហាញប្រតិកម្មយ៉ាងខ្លាំង ក្រោយឃើញយុវជនមួយក្រុម ផលិតមាតិកាដែលមានលក្ខណៈមើលងាយ និងមិនផ្តល់តម្លៃដល់សហគមន៍ភេទទី៣ ។

សៃហ្វុន បានបង្ហោះសារបង្ហាញការខកចិត្ត ដោយលើកឡើងថា ទោះបីសង្គមឈានមកដល់ឆ្នាំ២០២៦ ហើយ ក៏នៅតែមានមនុស្សមួយចំនួនបន្តផលិតមាតិកាដែលជំរុញការរើសអើងភេទ និងបង្កផលប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។
សៃហ្វុន ចោទសួរទៅកាន់ក្រុមអ្នកផលិតមាតិកាប្រភេទនេះ ដោយដាក់ចំៗក្នុងន័យដូច្នេះថា តើគ្មានគំនិតថ្មីៗដើម្បីផលិត Content ល្អៗ ឬមានលក្ខណៈអប់រំ ឱ្យជាប្រយោជន៍ដល់សង្គមឬយ៉ាណា?។
មិនតែប៉ុណ្ណោះ សៃហ្វុន ក៏បានចោទជាសំណួរថា ហេតុអ្វីបានជាជ្រើសរើសយកគំនិតអវិជ្ជមាន មើលងាយភេទទី៣ ឬអ្នកស្រឡាញ់ភេទដូចគ្នា មកធ្វើជាមាតិកាកម្សាន្ត។
សៃហ្វុន ក៏បាននិយាយចំៗទៅកាន់ក្រុមអ្នកផលិតមាតិកាប្រភេទនេះ ក្នុងន័យចោទសួរទៀត ថាតើគ្មានគំនិតថ្មីៗដើម្បីផលិត Content ល្អៗ ឬមានលក្ខណៈអប់រំឱ្យជាប្រយោជន៍ដល់សង្គមឬយ៉ាណា? ខណៈខ្លួនយល់ថា ការបង្កើតមាតិកាបែបនេះ មិនត្រឹមតែមិនផ្តល់តម្លៃដល់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខ្វះការយល់ដឹង និងការគោរពចំពោះភាពចម្រុះផ្នែកភេទផងដែរ។
គួរបញ្ជាក់ថា ក្រោយបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈ សៃហ្វុន ទទួលបានការគាំទ្រកាន់តែច្រើនពីមហាជន ទាំងលើសមត្ថភាព ការបង្ហាញខ្លួន និងការចូលរួមលើកកម្ពស់ការទទួលស្គាល់ភាពចម្រុះក្នុងសង្គម។ លើកនេះ នាងក៏បានប្រើសំឡេងរបស់ខ្លួន ដើម្បីអំពាវនាវឱ្យអ្នកផលិតមាតិកា ងាកមកបង្កើតខ្លឹមសារដែលមានគុណតម្លៃ និងមិនបង្កការរើសអើង ឬប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ៕ អត្ថបទ៖ ចាន់រ៉ា






-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


