ចរាចរណ៍
ករណីគ្រោះថ្នាក់នៅផ្លូវជាតិលេខ២ ក្នុងចំណោមជនរងគ្រោះមានម្នាក់ជាគ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យព្រៃឈើទាល
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបង្កឡើងដោយរថយន្តសណ្ដោងសឺមីរម៉កបានឆក់យកជីវិតមនុស្ស ៣នាក់ ក្នុងនោះមានម្នាក់ជាគ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យព្រៃឈើទាល ក្នុងឃុំធ្លក ស្រុកទ្រាំង គឺលោកគ្រូ កេន ប៉ាវ អាយុ ៣៥ឆ្នាំ ដែលបានទទួលមរណភាពក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ការបាត់បង់លោកគ្រូ កេន ប៉ាវ មិនត្រឹមតែជាការបាត់បង់សម្រាប់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃក្នុងវិស័យអប់រំរបស់ខេត្តតាកែវផងដែរ។

សូមបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៤-៥៥ ស្ថិតក្នុងភូមិតាយឹង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តសណ្ដោងបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បុករះម៉ូតូចំនួន ៣គ្រឿង។ ក្រៅពីការបាត់បង់ជីវិតរបស់លោកគ្រូ កេន ប៉ាវ គ្រោះថ្នាក់ដ៏អាក្រក់នេះក៏បានឆក់យកជីវិតយុវជន ២នាក់ទៀត និងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

បច្ចុប្បន្ន សមត្ថកិច្ចបានយករថយន្តបង្ក និងម៉ូតូពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ខណៈអ្នកបើកបររថយន្តបានរត់គេចខ្លួន ហើយកំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


