Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ជុំវិញភាពតានតឹងមជ្ឈិមបូព៌ា និងការគំរាមបិទច្រកសមុទ្រក្រហម

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបានបន្តហក់ឡើងជាង ៤% ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារនៅទូទាំងតំបន់ឈូងសមុទ្រពែរ្ស ហើយការគំរាមកំហែងដែលអាចឱ្យច្រកសមុទ្រក្រហមបិទខ្ទប់កើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ Brent បាន​កើនឡើង ៣,៨៧ ដុល្លារ ឬ ៤,៥៩% ដល់ ៨៨,១០ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក WTI ឯណោះវិញ បានកើនឡើង ៣,៥៤ ដុល្លារ ឬ ៤,៤៨% ដល់ ៨២,៤៩ ដុល្លារ/បារ៉ែល។ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងទាំង២ បាន​កើនឡើងរហូតដល់ទៅ ១៦%។

កំណើនតម្លៃប្រេងកើតឡើងចំពេលដែល​ការប្រយុទ្ធបានរីករាលដាលកាន់តែខ្លាំង ដោយ​អាមេរិកបានវាយប្រហារស្ពាន និងអាកាសយានដ្ឋានក្នុងប្រទេសអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានវាយប្រហាររោងចក្រអគ្គិសនី និងបន្សាបទឹកប្រៃនៅប្រទេសគុយវ៉ែត ព្រមទាំងអះអាងថា បានបាញ់ប្រហារមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា រួមទាំងនៅស៊ីរីផងដែរ។

ក្រុមអ្នកវិភាគបានព្រមានថា ប្រសិនបើនាវាដឹកប្រេងកាន់តែរងការវាយប្រហារ ការដឹកជញ្ជូនប្រេងតាមឈូងសមុទ្រពែរ្សអាចរងផលប៉ះពាល់ខ្លាំង ដែលនឹងជំរុញឱ្យតម្លៃប្រេងបន្តកើនឡើង។

ទន្ទឹមនឹងនេះ ការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈអ៊ីរ៉ង់កំណត់គោលដៅលើនាវាឆ្លងកាត់ទីនោះ។

ប៉ុន្តែភាពតានតឹងមានលើសពីនោះ ដោយមានសេចក្ដីរាយការណ៍ថា អ៊ីរ៉ង់បញ្ជាឱ្យក្រុមហ៊ូធីត្រៀមបិទច្រកសមុទ្រ បាប អែល ម៉ាន់ដេប ដែលតភ្ជាប់សមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា។ ផ្លូវនេះ បាន​ក្លាយជាផ្លូវដឹកប្រេងជំនួសដ៏សំខាន់ ក្រោយច្រកហ័រមូហ្ស ត្រូវបានបិទ។

ការរំខានច្រកសមុទ្រសំខាន់ទាំង២ អាចប៉ះពាល់ដល់ពាណិជ្ជកម្មសកល និងលំហូរប្រេងចេញពីតំបន់មជ្ឈិមបូព៌ា ដែលអ្នកវិភាគនិយាយថា អាចធ្វើឱ្យតម្លៃប្រេង និងការដឹកជញ្ជូនកើនឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម