ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេលេនស្គី បានបើកកិច្ចប្រជុំកម្រិតខ្ពស់មួយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។

យោងតាមទីភ្នាក់ងារព័ត៌មាន REUTERS វិវាទការទូតនេះ បានផ្ទុះឡើងកាលពីខែឧសភា កន្លងទៅ បន្ទាប់ពីលោក ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយដាក់ឈ្មោះកងឯកភាពប្រតិបត្តិការពិសេសនៃកងកម្លាំងពិសេសអ៊ុយក្រែន ថាជា «វីរជននៃកងទ័ពបះបោរអ៊ុយក្រែន UPA»។
ការសម្រេចចិត្តដាក់ឈ្មោះកងទ័ពតាមក្រុម UPA ដែលជាក្រុមប្រដាប់អាវុធតស៊ូ ដើម្បីឯករាជ្យក្នុងសម័យសង្គ្រាមលោកលើកទី២ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងប្រទេសប៉ូឡូញ។ សម្រាប់ប្រជាជនប៉ូឡូញជាច្រើន UPA ត្រូវបានចាត់ទុកថាជា ក្រុមដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលលើជនស៊ីវិលជនជាតិប៉ូឡូញរាប់សែននាក់ ក្នុងតំបន់ Volhynia នៅចន្លោះឆ្នាំ១៩៤៣ ដល់ ១៩៤៥។
ជាចំណាត់ការឆ្លើយតបនឹងការដាក់ឈ្មោះនេះ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានសម្រេចដកហូតគ្រឿងឥស្សរិយយសជាន់ខ្ពស់ «Order of the White Eagle» ពីលោក ហ្សេលេនស្គី កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បានសន្យាថានឹងចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយភាពតានតឹងនេះ។ ទីក្រុងកៀវ នឹងបើកឱ្យសាធារណជន និងអ្នកស្រាវជ្រាវចូលទៅកាន់បណ្ណសារនៃទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន និងសេវាស៊ើបការណ៍បរទេស ដើម្បីស្វែងរកការពិតជុំវិញព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងសម័យសង្គ្រាម។ លើសពីនេះ លោកសន្យាថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើកោសល្យវិច័យ និងការស្វែងរកអដ្ឋិធាតុជនរងគ្រោះ ដើម្បីផ្ដល់យុត្តិធម៌ជូនគ្រួសារនៃជនរងគ្រោះ ខណៈដែលលោកសង្កត់ធ្ងន់ថា ប៉ូឡូញ គឺជាដៃគូដ៏សំខាន់ ដែលបានផ្ដល់ជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ មក។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានសម្តែងការស្វាគមន៍ ចំពោះជំហានថ្មីរបស់លោក ហ្សេលេនស្គី ដោយបញ្ជាក់ថា ទីក្រុងវ៉ាសូវី ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនាដោយមិត្តភាព និងភាពស្មោះត្រង់ ដើម្បីដោះស្រាយបញ្ហាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ ដែលបង្ហាញថា អ៊ុយក្រែននឹងដកឈ្មោះកងទ័ពនោះចេញវិញនោះឡើយ ដោយមន្ត្រីអ៊ុយក្រែនលើកឡើងថា វាគឺជាសិទ្ធិអធិបតេយ្យភាពរបស់អ៊ុយក្រែន ក្នុងការសម្រេចជ្រើសរើសវីរជនរបស់ខ្លួន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៧ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


