កីឡា
ភាពអស្ចារ្យគួរឲ្យចាប់អារម្មណ៍ ថ្ងៃផ្តាច់ព្រ័ត្រ អាហ្សង់ទីន ប៉ះ អេស្ប៉ាញ ដណ្តើមជើងឯកពិភពលោក
ក្រុមម្ចាស់ការពារជើងឯកឆ្នាំចាស់ អាហ្សង់ទីន ឈានជើងចូលសមរភូមិបៃតង់ជាមួយ អេសស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកពិភពលោក វេលាម៉ោង ២ យប់អាធ្រាត្រ ថ្ងៃអាទិត្យ ទី១៩ ឈានចូលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦ នៅកីឡដ្ឋាន MetLife ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នេះជាលើកទី១ នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក World Cup ដែលក្រុមជើងឯកប្រចាំតំបន់អាមេរិកឡាទីនគឺ អាហ្សង់ទីន ប៉ះ អេស្ប៉ាញ ដែលជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប នៅវគ្គផ្តាច់ព្រ័ត្រ។ ក្រុមទាំងពីរសុទ្ធតែជាជើងខ្លាំងដូចគ្នាគឺ អាហ្សង់ទីន លេខ ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ហើយ អេស្ប៉ាញ លេខ ២។
ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ រវាង បារាំង និង អង់គ្លេស ធ្វើនៅម៉ោង ៣ យប់អាធ្រាត្រ ថ្ងៃសៅរ៍ ទី១៨ ឈានចូល ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ ២០២៦ នៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក។

ជាទូទៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមានរៀបចំពានរង្វាន់ឯកត្តជនចំនួន ៤ ផ្សេងគ្នាគឺទី១ ពានរង្វាន់កីឡាករល្អជាងគេបំផុតប្រចាំព្រឹត្តិការណ៍ទាំងមូល។ ទី២ ពានស្បែកជើងមាស សម្រាប់កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ។ ទី៣ ពានកីឡាករវ័យក្មេងល្អជាងគេ និងទី៤ពានស្រោមដៃមាស សម្រាប់កីឡាករចាំទីល្អជាងគេ។
សម្រាប់បេក្ខភាពដែលប្រជែងពានរង្វាន់កីឡាករល្អជាងគេបំផុតប្រចាំព្រឹត្តិការណ៍ទាំងមូលគឺបច្ចុប្បន្ននេះ Lionel Messi កំពុងឈានមុខគេ ហើយបន្ទាប់មកមានខ្សែប្រយុទ្ធរបស់អេស្ប៉ាញ Mike Oyarzabal ដែលបានជួយក្រុមយ៉ាងច្រើនឈានដល់វគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ពានស្បែកជើងមាស គឺមានបេក្ខភាពពីររូបកំពុងឈានមុខគេ Lionel Messi និង Kylian Mbappe ដែលរកបាន ៨ គ្រាប់ដូចគ្នា។ កីឡាករទាំងពីរនៅមានការប្រកួតដូចគ្នា ដូច្នេះកីឡាករណារកបានគ្រាប់បាល់ច្រើនបន្ថែមទៀតនឹងក្លាយជាម្ចាស់ពាននេះ ហើយកីឡាករ Jude Bellingham និង Harry Kane មាន ៦ គ្រាប់ដូចគ្នាក៏នៅមានឱកាសដែរ។

ចំពោះកីឡាករវ័យក្មេងល្អជាងគេបច្ចុប្បន្នគឺ កីឡាករ Lamine Yamal ដែលមានអាយុទើប ១៩ឆ្នាំ ប៉ុន្តែបង្ហាញសមត្ថភាពដ៏ល្អជាមួយក្រុម បើទោះបីជារូបគេមិនទាន់រកបានគ្រាប់បាល់ក៏ដោយ។ ចំណែកក្រុមអាហ្សង់ទីន ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ មិនសូវប្រើកីឡាករវ័យក្មេងទេនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។ ម្ចាស់ពានស្បែកជើងមាស នឹងមិនទៅណាឆ្ងាយពីអ្នកចាំទីរបស់ អេស្ប៉ាញ Unai Simón និងអ្នកចាំទីអាហ្សង់ទីន Emiliano Martínez ឡើយ។

ថ្ងៃប្រកួតបញ្ចប់ World Cup ឆ្នាំ ២០២៦ នឹងមានលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកទស្សនាផ្ទាល់ និងតាមអនឡាញ។ រយៈពេល ៩០ នាទីមុនការប្រកួតចាប់ផ្តើមនឹងមានការសម្តែងដ៏អស្ចារ្យដោយតារាល្បីៗលំដាប់ពិភពលោក។ តារាល្បីៗដែលនឹងសម្តែងមុនការប្រកួតចាប់ផ្តើមមានដូចជា តារាចម្រៀងអាមេរិក Post Malone តារាចម្រៀងអង់គ្លេស Robbie Williams តារាចម្រៀងស្រីរបស់អ៉ីតាលី Laura Pausini តារាចម្រៀងស្រីរបស់អាមេរិក Nicole Scherzinge និងបុរសដែលគេហៅកំពូលមនុស្សល្បីតាមអនឡាញ IshowSpeed ព្រមទាំងតារាសម្តែងហូលីវូដលោក Tom Cruise។ ជាមួយគ្នានេះ តារាចម្រៀង Jennifer Hudson នឹងច្រៀងបទភ្លេងជាតិ។
វាជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកដែលមានរយៈជិត១០០ ឆ្នាំ គឺការសម្តែងសិល្បៈ បន្ទាប់ពីចប់ការប្រកួតវគ្គទី១។ តាមធម្មតា ការសម្រាក ត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ប៉ុន្តែការប្រកួតវគ្គផ្តាច់ព្រ័ត្រ លើកនេះអាចសម្រាកចន្លោះពី ២០ ទៅ ២៥ នាទី។ ការសម្តែងត្រូវបានកំណត់ឲ្យប្រហែល ១១ នាទីប៉ុណ្ណោះសម្រាប់កំពូលតារាចម្រៀងបកស្រាយបទចម្រៀងកំដអ្នកទស្សនាដែលរួមគ្នាដោយកំពូលតារាចម្រៀង Madonna, Shakira, Justin Bieber, Burna Boy និងក្រុម BTS ជាដើម។
វាពិតជាពិសេសអស្ចារ្យខ្លាំងមែនទែនសម្រាប់អ្នកទស្សនាដែលចាប់ផ្តើមបានឃើញទស្សនីយភាពពីការសម្តែង ការប្រកួត និងពិធីប្រគល់ពានរង្វាន់ យ៉ាងហោចណាស់ចាប់ពីម៉ោង ១ យប់ រហូតដល់ពេលភ្លឺព្រឹកព្រលឹម៕

អត្ថបទ៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


