Connect with us

កីឡា

ម៉ន​ ព្រហ្មម៉ាញ​ ទម្លាយ​ថា​តាំង​ពី​បាន​ខ្សែក្រវាត់​ និង​ប្ដូរ​ក្លឹប​មក​មាន​ឈ្មោះ​ប្រកួត​គួរសម​

បានផុស

នៅ

កីឡាករ​ ម៉ន​ ព្រហ្មម៉ាញ​ ថា​ចាប់​តាំង​ពី​រូប​គេ​បាន​ឈ្នះខ្សែក្រវាត់ ​(IPCC)​ កន្លង​មក​ និង​បាន​ផ្លាស់ប្ដូរ​មក​កាន់​ក្លឹប​នាគរាជចតុមុខ​គឺ​មាន​ទីផ្សារ​ប្រកួត​គួរសម​មិន​ដូច​មុន​នោះ​ឡើយ ខណៈជីវភាព​ក្រុមគ្រួសារ​អាច​ទប់ទល់បាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ម៉ន​ ព្រហ្មម៉ាញ

ថ្លែង​ក្នុង​កិច្ច​សម្ភាស​កីឡាករ​ ម៉ន​ ព្រហ្មម៉ាញ​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​មាន​ទីផ្សារ​ប្រកួត​គួរសម​មានរ​មិនដែល​ដាច់​នោះទេ​ ពោល​មួយ​ខែ​យ៉ាងហោច​ណាស់​បាន​មួយ​ប្រកួតដែរ។​ បើ​ពី​មុន​គឺ​មាន​ការ​លំបាក​ខ្លាំង​ពី​ការ​ចាប់​គូ​ប្រកួត​មាន​ពេល​ខ្លះ​ ២-៣​ខែ​ទើប​បាន​មួយ​ប្រកួត​ក៏​មាន​។​

កីឡាករ​ត្រកូល​ ម៉ន​ រូប​នេះ​បន្ថែម​ទៀត​ថា​ ចាប់​តាំង​ពី​រូប​គេ​បាន​ឈ្នះ​ខ្សែក្រវាត់​ (IPCC)​ ផង​ និង​បាន​ផ្លាស់​ប្ដូរ​មក​កាន់​ក្លឹប​ថ្មី​នាគរាជចតុ​ផង​ និង​រួម​ផ្សំ​ពី​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​មាន​សមត្ថភាព​ផង​ទើប​ទទួល​បាន​ការ​ប្រកួត​ច្រើន​គួរសម​ដែរ។​

ម៉ន ព្រហ្មម៉ាញ ពេល​ឈ្នះ​ខ្សែក្រវាត់​

បញ្ជាក់​ដែរ​ថា​ ម៉ន​ ព្រហ្មម៉ាញ​ ជា​កូន​ប្រុស​លោក​ ម៉ាង ម៉ន​ និង​ជា​ប្អូន​របស់​កីឡាករ​ ម៉ន​ សាម៉េត។​ កីឡាករ​រូប​នេះ​គឺ​បច្ចុប្បន្ន​ជា​សិស្ស​គុន​នៃ​ក្លឹប​ប្រដាល់​នាគរាជចតុមុខ។​ ថ្ងៃ​អាទិត្យ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ​រូប​គេ​នឹង​ត្រូវ​ប្រកួត​នៅ​សង្វៀន​បាយ័ន​ជូន​អ្នក​គាំទ្រ​ផង​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម