Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបការនាំចូល ទំនិញពីថៃតាមច្រករបៀងស្រុកម៉ាឡៃបាន២ករណីផ្សេងគ្នា លួចនាំចូលទាំងថ្ងៃទាំងយប់

បានផុស

នៅ

សមត្ថកិច្ចស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៦យប់ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានបង្រ្កាបការលួចនាំទំនិញពីប្រទេសថៃ ឆ្លងព្រំដែនគោកកម្ពុជាថៃទាំងព្រំដែនគោកបិទទាំងស្រុង ខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងមានចំណាត់ការយ៉ាងក្តៅលើ ការលួចនាំចូលទំនិញដោយខុសច្បាប់ពីថៃ និង ពលរដ្ឋកម្ពុជាកំពុងពហិការមិនប្រើប្រាសទំនិញថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចព្រំដែនបានអោយដឹងថានៅរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ រួមជាមួយកម្លាំងចម្រុះចុះចាប់ឃាត់រថយន្ត១គ្រឿងដឹកដើមល្មើ ២៤ដើម ដែលឈ្មួញលួចនាំយកឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ចំណុចភូមិ ក្បាលស្ពាន ឃុំ/ស្រុកម៉ាឡៃ ដែលខាងថៃ ភូមិ ណងព្រឺ ឃុំ ផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។ លុះរហូតដល់យប់ឈានចូលថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៦ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជាការស្តីទី កងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះចាប់ទំនិញចាប់ហួយចម្រុះ ២៣ការ៉ុង និង២កេស ដែលឈ្មួញលួចនាំយកឆ្លងដែនពីថៃចូលមកកម្ពុជា នៅចំណុចភូមិត្រសេកជ្រុំ ឃុំ/ស្រុកម៉ាឡៃឈមខាងថៃ ភូមិ ណងព្រឺ ឃុំ ផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានអោយដឹងថា ចំពោះបទល្មើលឆ្លងដែន ក្នុងនាមគណៈបញ្ជាការឯកភាពស្រុកនិង អនុវត្តតាមប្រមុខរដ្ឋាភិបាល អាជ្ញាធរស្រុកបានខិតខំទប់ស្កាត់ និង បង្រ្កាបបានជាបន្តបន្ទាប់នៅទំនិញ ដែលលួចនាំចេញចូលឆ្លងព្រំដែន។ ចំពោះទំនិញដែលសមត្ថកិច្ចបង្រ្កាបបានខាងលើនេះ សមត្ថកិច្ចបង្រ្កាបមិនបានជនសង្ស័យជាអ្នកនាំចូល ឬ ដឹកជញ្ជូននោះទេ ដោយជនល្មើសបានរត់គេចខ្លួនអស់បន្សល់ទុកតែវត្ថុតាងជាទំនិញ និង មធ្យោបាយដឹកជញ្ជូន ចំពោះវត្ថុតាងទាំងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងធើ្វការស្រាវជ្រាវបន្តរកក្រុមជនសង្ស័យយកមកបន្តនីតិវិធី ។ អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម