Connect with us

ចរាចរណ៍

មេការផែស្ងួតនៅអូដឹម ឆ្លើយឌឺដងដាក់អាជ្ញាធររឿងចតកុងតឺន័រ បង្កការកកស្ទះលើផ្លូវជាតិលេខ៤

បានផុស

នៅ

ក្រុមរថយន្តកុងតឺន័រជាច្រើនរបស់ផែស្ងួតមួយកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្បែរវត្តអរុណវតី ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងបង្កផលប៉ះពាល់ដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈក្រុមរថយន្តទាំងនោះនាំគ្នាឈប់ចតយ៉ាងអនាធិបតេយ្យតម្រៀបគ្នាជាជួរ នៅលើដងផ្លូវបង្កមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចែន សុខចាន់ ប្រធានប្រជាការពារសង្កាត់ចោមចៅទី៣ បានលើកឡើងថា ទីតាំងខាងតែងតែស្ទះជារៀងរាល់ថ្ងៃ ដោយក្រុមកម្លាំងប្រជាការពារភូមិ-សង្កាត់ និង កម្លាំងសមត្ថកិច្ចតែងតែចុះទៅសម្រួលចរាចរណ៍ផងដែរ ដោយក្រុមរថយន្តទាំងនោះ តែងតែឈប់ចតម្តងពីរជួរឯណោះ។

ជុំវិញបញ្ហានោះផងលោក ចែន សុចាន់ ក៏បានចុះទៅសួរនាំមេការទទួលខុសត្រូវនៅក្នុងផែនោះ តែមេការបានឆ្លើយថាគាត់ទទួលខុសត្រូវតែក្នុងផែទេ ចំពោះរថយន្តដែលចតនៅខាងក្រៅលោកមិនទទួលខុសត្រូវនោះទេចង់ ចាប់យកទៅណាយកទៅ។

ចំពោះលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោកនឹងចាត់ឲ្យមេភូមិចុះធ្វើលិខិតអញ្ជើញហៅមេការ រឺ អ្នកទទួលខុសត្រូវនៅផែនោះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនោះទៀត៕អត្ថបទ ៖ ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម