ជីវិតកម្សាន្ដ
អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បង្ហាញមោទនភាព ក្រោយចូលរួមព្រឹត្តិការណ៍អន្តរជាតិក្នុងឈុត Cosplay ដែលបំផុសក្បាច់នៃប្រាសាទអង្គរ
អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានបង្ហាញនូវមោទនភាពយ៉ាងក្រៃលែង ក្នុងការតំណាងឱ្យកម្ពុជា ចូលរួមកម្មវិធី Bilibili World 2026 ដែលបានរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន នាពេលថ្មីៗនេះ។ ក្នុងឱកាសនោះ អ្នកអង្គម្ចាស់ក្សត្រិយ៍ បានតុងតែងជា Cosplay ដែលបំផុសគំនិតចេញពីក្បាច់ផ្កាឈូកនៃប្រាសាទអង្គរវត្ត និងការដេរតុបតែងអង្កាំដោយដៃយ៉ាងល្អិតល្អន់ ដោយឆ្លុះបញ្ចាំងពីប្រណិតភាពនៃសិល្បៈហត្ថកម្ម និងអត្តសញ្ញាណខ្មែរ។

តាមរយៈសារបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អ្នកអង្គម្ចាស់ក្សត្រិយ៍ បានបង្ហាញនូវមោទនភាពយ៉ាងក្រៃលែង ក្នុងការបង្ហាញវត្តមានជាមួយអត្តសញ្ញាណខ្មែរ ក្នុងព្រឹត្តិការណ៍ Pop Culture ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងក្នុងតំបន់អាស៊ី តាមរយៈការតុបតែងជាតួអង្គ Cosplay ។ កម្មវិធីនេះ មានការចូលរួមពីអ្នកគាំទ្ររាប់សែននាក់ ព្រមទាំងម៉ាកយីហោល្បីៗ ក្រុមហ៊ុនកម្សាន្តឈានមុខ សិល្បករ និងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើន មកពីជុំវិញពិភពលោក។







ជាមួយគ្នានេះ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការរចនាម៉ូដរបស់ ALmée Couture ដែលបានច្នៃរ៉ូបដ៏ស្រស់ស្អាត និងប្រកបដោយអត្ថន័យ សម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិលើកនេះ។

ចំពោះអត្ថន័យនៃរ៉ូប ALmée Couture ដែលជាអ្នករចនារ៉ូបសម្រាប់អ្នកអង្គម្ចាស់ក្សត្រិយ៍ បញ្ជាក់ថា ស្នាដៃនេះត្រូវបានបំផុសគំនិតចេញពីក្បាច់ផ្កាឈូកនៃប្រាសាទអង្គរវត្ត ដោយរួមបញ្ចូលការប្រើប្រាស់ពណ៌ស្រទន់ស្រាល និងការដេរតុបតែងអង្កាំដោយដៃយ៉ាងល្អិតល្អន់ ដែលឆ្លុះបញ្ចាំងពីប្រណិតភាពនៃសិល្បៈហត្ថកម្ម និងអត្តសញ្ញាណខ្មែរ។

ការចូលរួមរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា មិនត្រឹមតែជាការបង្ហាញសមត្ថភាព និងភាពច្នៃប្រឌិតក្នុងវិស័យ Cosplay ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃ ក្នុងការផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងភាពស្រស់ស្អាតរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិផងដែរ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


