Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន GenRich Investment ចាប់ដៃគូជាមួយក្រុមហ៊ុន Graphion Energy Solutionsរួមគ្នាអនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅប្រទេសកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ ក្រុមហ៊ុន GenRich Investment ជាក្រុមហ៊ុនរបស់កូនខ្មែរ សហការជាមួយក្រុមហ៊ុន Graphion Energy Solutions របស់សហរដ្ឋអាមេរិកបានរៀបចំពិធីបើកដំណើរការ Cambodia Green Mobility Initiative 2026 ក្រោមប្រធានបទ «Building Cambodia’s Electric Future Together» នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងមានការចូលរូមពីតំណាងវិស័យឯកជននិងដៃគូអាជីវកម្មជាច្រើនទៀត។

លោក Lim Lork Johnson អគ្គនាយកក្រុមហ៊ុន GenRich Investment បានថ្លែងថាការចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិកនាពេលនេះក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនៅកម្ពុជា និងការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជាតាមរយៈការនាំយកម៉ូតូអគ្គិសនីដែលជួយសន្សំសំចៃថវិកាខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជាពិសេសអ្នកប្រកបរបរដឹកជញ្ជួនហើយរយៈពេល៣ឆ្នាំខាងមុខយើងមានគម្រោងជូនម៉ូតូនេះប្រមាណ១ពាន់គ្រឿងដល់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិនិងក្រសួងទេសចរណ៍សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ និងកំពុងទំនាក់ទំនងជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជួនមួយចំនួនផងដែរ។

លោក បានបន្តថាកិច្ចសហការរវាងវិស័យរដ្ឋនិងឯកជនពិតជាមានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគ ការនាំចូលបច្ចេកវិទ្យាទំនើប និងការបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោក Ki Young Nam ស្ថាបនិកនៃ Graphion Energy Solutions បានធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងទិសដៅរបស់គម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅប្រទេសកម្ពុជាឆ្នាំ២០២៦ដោយផ្តោតលើការពន្លឿនការប្រើប្រាស់យានយន្តអគ្គិសនី ការអភិវឌ្ឍបណ្តាញស្ថានីយសាកថ្ម និងការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ថាមពលស្អាតដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងរបស់ប្រទេសព្រមទាំងការតភ្ជាប់ជាមួយដំណោះស្រាយថាមពលស្អាតដែលអាចគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម