ស្រឡាងមួយគ្រឿងដែលដឹកមនុស្សប្រហែល ៣៥០ នាក់បានលិចនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ...
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mailនៅថ្ងៃទី ២០ ខែវិច្ឆិកាអ្នកទេសចរ ៩៧ នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីស្រឡាងចាប់ផ្តើមលិចនៅជិតកោះKood ខេត្តត្រាត ប្រទេសថៃ។ ស្រឡាងមួយគ្រឿងដែលដឹកអ្នកទេសចរ ៩៧ នាក់បានចាប់ផ្តើមលិចនៅជិតកោះKood ក្នុងខេត្តត្រាត បន្ទាប់ពីមានរន្ធមួយលេចឡើងភ្លាមៗនៅក្នុងតួស្រឡាង។ ស្រឡាងនេះកំពុងធ្វើដំណើរពីកោះ Koodទៅកាន់ដីគោកត្រាត តែវាចាប់ផ្ដើមលិចនៅម៉ោងប្រហែល ១២:៣០ រសៀល បង្ខំឱ្យប្រធានស្រឡាំងហៅទូរស័ព្ទសង្គ្រោះបន្ទាន់។ បេសកកម្មជួយសង្គ្រោះដ៏ធំមួយបានចាប់ផ្ដើមធ្វើយ៉ាងឆាប់រហ័ស ដើម្បីជួយជនរងគ្រោះទាន់ពេល។ ទូកជួយសង្គ្រោះ នាវានេសាទក្នុងស្រុក និងមន្ត្រីបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ហើយបានចាប់ផ្តើមជម្លៀសអ្នកដំណើរក្នុងរយៈពេលប៉ុន្មាននាទី។...