Connect with us

កីឡា

ក្រុម​នារី​ស្រុក​រមាសហែក បន្ត​រក​បានគ្រាប់​បាល់​ច្រើន ក្នុង​ពាន​ស្វាយរៀងខាប់​នារី សប្តាហ៍​ទី​៤

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី សសយក ស្រុករមាសហែក រក​បាន​គ្រាប់​ច្រើន​ជាង​គេ​សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​នារី ស្វាយរៀងខាប់ លើក​ទី​២ ដែល​បាន​បញ្ចប់​សប្តាហ៍​ទី​៤ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​សប្តាហ៍​ទី១ ក្រុម​នារី ស្រុក​រមាស​ហែក បាន​យក​ឈ្នះ ក្រុម​នារី  ស្រុក​ស្វាយទាប ដោយលទ្ធផល ៣-១ និង​សប្តាហ៍​ទី​២ ពួក​គេ​បាន​យក​ឈ្នះក្រុម​នារី 2  Brother ដោយ​លទ្ធផល​ធំ​ធេង​ ១៣-១ ប៉ុន្តែ​សម្រាប់​សប្តាហ៍​ទី​៣ បាន​សម្រាក។

ចំពោះ​ការ​ប្រកួត​សប្តាហ៍​ទី​៤ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២១ ខែមិថុនា កន្លង​ទៅ​នេះ ក្រុម​​សសយក ស្រុក​រមាស​ហែក បាន​យក​ឈ្នះ ក្រុម​នារី CRS Sports ដោយ​លទ្ធផល ៦-២ ។

បើ​គិត​ត្រឹម​សប្តាហ៍​ទី​៤ ការ​ប្រកួត​ស្វាយរៀងខាប់ នារី លើក​ទី​២ បាន​ដំណើរ​ការ​ចំនួន ១២ ប្រកួត​ហើយ ក្នុង​នោះ​កើត​មាន​គ្រាប់​បាល់​ចំនួន ៤៩ គ្រាន់។ ក្នុង​ចំណោម ៤៩ គ្រាប់ ក្រុម​នារី សសយក ស្រុក​រមាសហែក រក​បាន​ចំនួន ២២ គ្រាប់​។

សប្តាហ៍​ទី១

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៤​-១ សសយក ស្រុក​កំពង់រោទ៍
  • សសយក ស្រុករមាសហែក ៣-១ សសយក ស្រុក​ស្វាយទាប
  • វិទ្យាល័យ​ព្រះ​ពន្លា ១-៣ CRS Sports

សប្តាហ៍ទី២

  • សសយក ស្រុក​រមាសហែក ១៣-១ 2 Brother
  • វិទ្យាល័យព្រះ​ពន្លា ១-១ សសយក ស្រុកកំពង់រោទិ៍
  • សសយក ស្រុក​ស្វាយទាប ១-២  ព្រះ​ខ័ន​រាជ​ស្វាយរៀង

សប្តាហ៍​ទី​៣

  • វិទ្យាល័យព្រះ​ពន្លា ០-៤ ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • CRS Sport ១-០ 2 Brother
  • សសយក ស្រុក​ស្វាយទាប ៣-០  សសយក ស្រុកកំពង់រោទិ៍

សប្តាហ៍​ទី៤

  • CRS Sport ១-០ សសយក ស្រុក​ស្វាយទាប
  • CRS Sport ២-៦ សសយក ស្រុករមាសហែក
  • សសយក ស្រុកកំពង់រោទិ៍​ ០-០ 2 Brother

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម