Connect with us

បច្ចេកវិទ្យា

ស្ថាប័នជំនាញ ប្រាប់ឱ្យប្រុងប្រយ័ត្ន តំណភ្ជាប់ក្លែងក្លាយទម្រង់តាមដាន​កញ្ចប់បញ្ញើ ដែលអាចលួចគណនីធនាគារ​

បានផុស

នៅ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីផល និងផ្សព្វផ្សាយអប់រំ បានប្រាប់ឱ្យប្រុងប្រយ័ត្ន ចំពោះតំណភ្ជាប់ក្លែងក្លាយទម្រង់តាមដាន​កញ្ចប់បញ្ញើដែលអាចលួចយក គណនីបណ្តាញសង្គម​ ឬគណនីធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ក្រុមឧក្រិដ្ឋជន​បច្ចេកវិទ្យា​បានប្រើប្រាស់ល្បិចកលបោកប្រាស់ថ្មី ដោយប្រើប្រាស់តំណភ្ជាប់ក្លែងក្លាយ (Fake Link) បន្លំជាប្រព័ន្ធតាមដានកញ្ចប់បញ្ញើ (Parcel Tracking System) របស់ក្រុមហ៊ុនដឹកជញ្ជូនល្បីៗ ឬជាគេហទំព័រ (Website) ល្បីៗទិញទំនិញពីក្រៅប្រទេសដើម្បីបោកបញ្ឆោត និងលួចយកទិន្នន័យឯកជនរបស់ជនរងគ្រោះ។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីផល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបានបង្កើតតំណភ្ជាប់ ឬគេហទំព័រក្លែងក្លាយដែលមានទម្រង់ (form) ឱ្យជនរងគ្រោះបំពេញព័ត៌មានផ្ទាល់ខ្លួនចុះឈ្មោះបង្កើតគណនី ដែលជាការបោកបញ្ឆោតដើម្បីទាញយកទិន្នន័យផ្សេងៗរបស់ជនរងគ្រោះដើម្បីលួចលេខសម្ងាត់ OTP (One Time Password) ដើម្បីចូលគ្រប់គ្រងគណនីធនាគារ និងលួចយកគណនីបណ្តាញសង្គមដូចជា Telegram ឬ Facebook ជាដើម។ ព្រមទាំងយកទិន្នន័យជនរងគ្រោះទៅបង្កើតអត្តសញ្ញាណក្លែងក្លាយ ឬលក់ក្នុងទីផ្សារងងឹត (Dark Web)។

ដើម្បីការពារខ្លួន​ និងធានានូវសុវត្ថិភាពឌីជីថល អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីផល និងផ្សព្វផ្សាយអប់រំ បានប្រាប់ឱ្យអនុវត្តតាមការណែនាំដូចខាងក្រោម៖

– ពិនិត្យតំណភ្ជាប់ឱ្យបានច្បាស់លាស់៖ ជៀសវាងការចុចលើគេហទំព័រ ឬតំណភ្ជាប់ដែលគ្មានប្រភពច្បាស់លាស់

– កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន៖ ដាច់ខាតមិនត្រូវបំពេញព័ត៌មានដូចជា លេខគណនីធនាគារ លេខសម្ងាត់ លេខទូរសព្ទ ឬលេខ OTP ក្នុងគេហទំព័រដែលគួរឱ្យសង្ស័យ។

ត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ឬទាក់ទងទៅធនាគារដែលលោកអ្នកប្រើប្រាស់ជាបន្ទាន់ ប្រសិនបើមានការសង្ស័យ ឬបាត់បង់ការគ្រប់គ្រងលើគណនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម