បច្ចេកវិទ្យា
បង្ហោះកាតធនាគារជាសាធារណៈ មាន ៣ ចំណុចធំៗនេះ Hacker មិនទុកលុយឲ្យសូម្បីមួយរៀល
ជាទូទៅកាតធនាគារ មិនថាជា Visa card, Mastercard ឬ UnionPay សុទ្ធតែមានលេខ ៣ ខ្ទង់ បង្ហាញច្បាស់លាស់នៅខាងក្រោយកាតទាំងអស់ រួមទាំងព័ត៌មានសំខាន់ៗមួយចំនួននៅលើកាតផងដែរ។

យ៉ាងណាមិញ អ្នកប្រើប្រាស់ទាំងអស់ ពិតជាមិនបានចាប់អារម្មណ៍នោះទេ នៅ៣ចំនុចធំៗនេះ ជាពិសេសគឺលេខ៣ខ្ទង់ ដែលមាននៅក្រោយកាត ( CVV )។ ព្រោះប្រសិនបើអ្នកបង្ហាញលេខនោះទៅទីសាធារណៈ ឬទៅនរណាម្នាក់ នោះយើងអាចក្លាយជាជនរងគ្រោះ តាមប្រព័ន្ធបច្ចេកវិទ្យាដោយមិនដឹងខ្លួន។
សម្រាប់ព័ត៌មានសំខាន់ ៣ ធំៗ ដែលម្ចាស់កាតធនាគារទាំងអស់មិនត្រូវបង្ហាញជាសាធារណៈ ប្រការក្រែងមានជនខិលខូចស្គាល់ អាច hack យកបានដូចជា ៖
១ លេខលើកាតចំនួន ១៦ ខ្ទង់ ។
២ កាលបរិច្ឆេទផុតកំណត់នៃកាត ។
៣ លេខ CVV លើកាតរបស់អ្នក។
ទន្ទឹមនេះ ប្រសិនបើជនខិលខូចស្គាល់តែ លេខ CVV (លេខ៣ខ្ទង់ក្រោយកាត) មួយមុខ ក៏មិនអាច hack លុយពីកុងធនាគារ ឬប្រើប្រាស់កាតយើង ដើម្បីទូទាត់បានឡើយ ពោលគឺបើគេស្គាល់តែលេខ CVV កាត់របស់យើង នៅតែមានសុវត្ថិភាព។
កាតយើងអាចគ្មានសុវត្ថិភាព ឬបញ្ជាក់បានថាមានគេ hack ចូលយកលុយក្នុងកុងអស់គ្មានសល់ ប្រសិនបើយើងបានបង្ហាញព័ត៌មានសំខាន់ៗ ៣ ខាងលើនោះជាសាធារណៈ ដែលនាំឲ្យមានក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាព័ត៌មាន អាចទាញយកព័ត៌មានទាំងនោះ ទៅក្លែងបន្លំធ្វើជាប្រតិបត្តិការចរន្តផ្ទេរប្រាក់ផ្សេងៗបាន ឬ hack យកលុយក្នុងកុងរបស់យើងអស់ជាមិនខានឡើយ។

ការបង្ហាញកាតដោយបើកចំហ ជាឱកាសមួយដែលជនខិលខូចឆ្លៀតបន្លំ ឬ hack យកលុយរបស់យើងតាមអំពើចិត្តបាន ប្រសិនបើយើងប្រហែសខ្លួនតែបន្តិច ឬគិតថាជារឿងធម្មតា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហោះលេខកុងធនាគារជាសាធារណៈ ប្រយ័ត្នអស់លុយគ្មានសល់
ចុចអាន៖ហេតុអ្វីបានជាគេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


