Connect with us

KPT+

ស្បែកជើងប៉ាតាថ្លៃបំផុត មួយគូចូលដល់ខ្ទង់លានដុល្លារ​ និងមិនធ្លាប់មាននៅលើពិភពលោក

បានផុស

នៅ

ជាធម្មតាស្បែកជើងប៉ាតា គឺមិនសូវជាថ្លៃខ្លាំងនោះទេ បើទោះបីជាជាលំដាប់ប្រេនយ៉ាងណាក៏ដោយ។ ប៉ុន្តែក្នុងអត្ថបទនេះ កម្ពុជាថ្មីនឹងបង្ហាញពីកំពូលស្បែកជើងប៉ាតាថ្លៃបំផុត ទាំង ១០ សឹងតែទិញ​លំនៅឋាន​បានមួយ។

១ Solid Gold OVO x Air Jordans – ២ លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្បែកជើងប៉ាតាមួយគូនេះ​ស្រោបដោយមាស ២៤K ដែលជាការ​រួម​បញ្ចូល​គ្នារវាង Drake ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Nike ។ Solid Gold OVO x Air Jordan ត្រូវបានបង្កើតឡើង​ដោយ​វិចិត្រករ​ជនជាតិ​អាមេរិក​ឈ្មោះ Matthew Senna ហើយ​ស្បែកជើង​នីមួយៗ​មាន​ទម្ងន់ ៥០ ផោន។

២ Michael Jordan’s Game Worn Converse Fastbreak – ១៩០,៣៧៣ ដុល្លារ

ស្បែកជើងប៉ាតាម៉ាក Michael Jordans Converse Fastbreaks ត្រូវបានលក់ក្នុងតម្លៃ ១៩០,០០០ ដុល្លារ។ នៅឆ្នាំ ១៩៨៤ ក្រុមអាមេរិកបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង Los Angeles។ ប៉ុន្មានទសវត្សរ៍ក្រោយមក Converse Fastbreaks បានចុះហត្ថលេខាដោយ Michael Jordan និងបានមកដេញថ្លៃ។ ដើមឡើយត្រូវបានគេរំពឹងថា នឹងឈានដល់ ១០ ម៉ឺនដុល្លារ​ តែ​ការដេញថ្លៃគឺលើសពីការរំពឹងទុក។ តើអ្នកណានឹងគិតថា​ស្បែកជើងនេះ​មួយគូអាចមានតម្លៃ ដល់ទៅ ១៩០,០០០ ដុល្លារ។

៣ ​Buscemi 100 MM Diamond – ១៣២,០០០ ដុល្លារ

ចូលមកលេខ ៣ ក្នុងបញ្ជីស្បែកជើងប៉ាតាដែលថ្លៃបំផុត មិនធ្លាប់មានគឺ Buscemi 100 MM Diamond ដោយផ្ទុកពេជ្រ ១១,៥ ការ៉ាត់ និងមានមាស ១៨ ការ៉ាត់។​

៤ Air Jordan 12 (Flu Game) ១០៤,០០០ ដុល្លារ

នៅពេលដែលយើងបានឭមកថា Jordan ថ្លៃបំផុតនៅលើ​ពិភពលោក។ នេះជាការពិត មិន​អាច​ប្រកែក​បាន​ពិត​មែន។ តម្លៃទាំងនេះបានមកពីលោក Michael Jordan បាន​ពាក់​ស្បែក​ជើង​ប៉ាតា​នៅ​ក្នុង​ហ្គេម “ Flu Game” ហើយ​បាន​ដាក់​លក់​ក្នុង​តម្លៃ ១០៤,០០០ ដុល្លារ​ ទាំង​នេះ​ក៏​ជា​ស្បែក​ជើង​ដ៏​កម្រ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ដែរ។

៥ Air Jordan 12 OVO (Drake Edition) ១០ ម៉ឺនដុល្លារ

Air Jordan 12 OVO ដែល Drake edition បានដាក់លក់ក្នុងតម្លៃ ១០ ម៉ឺនដុល្លារ​នៅលើ eBay!
ស្បែកជើងនេះ ពេញនិយមជាមួយតារា កីឡាករ អ្នករ៉េប និងតារាល្បីៗជាច្រើនផ្សេងទៀត។

៦ Diamond Encrusted Air Force 1 – ៥ ម៉ឺនដុល្លារ

មិនមែនស្បែកជើងដែលកម្រមានបំផុតនៅលើពិភពលោក​ ហើយក៏មិនមែនពាក់ដោយអ្នករាំដ៏ល្បី​ដែរ ​ផ្ទុយទៅវិញ ស្បែកជើង​នេះ ត្រូវបានគ្របដោយពេជ្រសាំប៉ាញ ដែល​នេះជាមូលហេតុដែលវាមាន​តម្លៃ ៥ ម៉ឺនដុល្លារ។

៧ Air Jordan 11 Jeter- ៤០,០០០ ដុល្លារ

ដើម្បីរំលឹកដល់ការចូលនិវត្តន៍របស់ Derek Jetter ក្នុងឆ្នាំ ២០១៧ Jordan Brandបានបញ្ចេញ Air Jordan 11 ចំនួន ៥ គូនៅក្នុងការដេញថ្លៃនៃការ​បើកហាងមួយ នៅជិត​កីឡដ្ឋាន Yankee ក្នុងតម្លៃ ៤០,០០០ ដុល្លារ។

៨ Air Jordan 2 OG – ៣១.០០០ ដុល្លារ

Air Jordon មួយផ្សេងទៀតនៅក្នុងបញ្ជីឈ្មោះ 2 OG គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រស្បែកជើងប៉ាតា​ ដែលជាមូលហេតុ វាអាចបញ្ជាបានតម្លៃខ្ពស់បែបនេះ។ វា​មិន​មែន​ជា​ស្បែក​ជើង​ដែល​មើល​ទៅ​ល្អបំផុតនោះទេ ​ប៉ុន្តែស្បែកជើង​នេះ ស៊ីជាមួយ​សំលៀកបំពាក់​ប្លែកៗគ្រប់ម៉ូដ ​ហើយមើលទៅ​ស្រស់ស្រាយ​ពេញ​មួយថ្ងៃ ប្រសិនបើបានពាក់វា។

៩ Eminem x Carhartt Air Jordan 4 – ៣ ម៉ឺនដុល្លារ

Eminem ផលិត​បាន​តែ ១០ គូ​ប៉ុណ្ណោះ ​ហើយ​ជា​ស្បែក​ជើង​ដំបូង​បំផុត ​ដែល​ត្រូវ​បាន​លក់​ដោយ​ផ្ទាល់​តាមរយៈ eBay ក្នុងតម្លៃ ៣ ម៉ឺនដុល្លារ ។

១០ DJ Khaled x Air Jordan 3 Grateful – ២៥,០០០ ដុល្លារ

គ្រាន់តែពីរបីខែបន្ទាប់ពីការចេញផ្សាយ ស្បែកជើងប៉ាតាពណ៌ក្រហមគូនេះ ពិតជាមានភាពទាក់ទាញខ្លាំង និងត្រូវបានលក់រាយក្នុងតម្លៃ ១៦,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលមហាសេដ្ឋីក្មេងជាងគេទាំង ១០ នៅអាមេរិក ដែលនាំលុយវាល់លាននៅឆ្នាំ ២០២២

ចុចអាន៖អាហាររោយកម្ទេចមាសថ្លៃលំដាប់ពិភពលោក មានតែអភិជនទើបអាចទទួលទានបាន

ចុចអាន៖ប្រវត្តិមហាសេដ្ឋីលុយវាល់លាន​ មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle

ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម