បច្ចេកវិទ្យា
វ៉ាវ…សម្ពោធហាងទំនើប សាមសុង ថ្មី នៅ K Mall ផ្តល់ជូនកាដូពិសេសៗ Free…Free ជូនអ្នកចូលរួមទាំងអស់!
(ភ្នំពេញ) ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២២៖ គ្រាន់តែចូលរួមមើលសោះបានកាដូឥតគិតថ្លៃប៉ុណ្ណឹងហើយចុះទម្រាំតែអតិថិជនទិញផលិតផលផ្ទាល់ទៀតមិនដឹងបានអ្វីពិសេសខ្លះទៅហ្ន៎! រំភើបជំនួសម៉ង! ដើម្បីអបអរក្នុងឱកាសបើកសម្ពោធហាងលក់ផលិតផល សាមសុង សាខា K Mall…ក្រុមហ៊ុន KM CENTER TRADING CO.,LTD ដែលជាតំណាងចែកចាយផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាផ្តល់ជូននូវកាដូដ៏រំភើបរីករាយយ៉ាងច្រើនសន្ធឹកសន្ធាប់ឥតគិតថ្លៃជូនដល់អ្នកចូលរួមទាំងអស់!

សូមបញ្ជាក់ថាដោយសារតែមានការគាំទ្រគ្រប់ផលិតផល និងសេវាកម្មរបស់ សាមសុង យ៉ាងច្រើនលើសលុប ពេលនេះក្រុមហ៊ុនក៏បានបំពេញតាមតម្រូវការរបស់អតិថិជនទាំងអស់ដោយបានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការសម្ពោធហាងលក់ និងចែកចាយផលិតផល សាមសុង ថ្មីមួយបន្ថែមទៀតនៅសាខាផ្សារទំនើប K Mall។


អតិថិជនទាំងអស់គ្រាន់តែចូលរួម (Check-in ឬ Walk-in) ក្នុងឱកាសនៃការបើកសម្ពោធនេះភ្លាមនឹងទទួលបាន៖ កាតាបស្ពាយ ដ៏ស្រស់ស្អាតភ្លាមៗដោយឥតគិតថ្លៃតែម្តង! អ្វីដែលកាន់តែពិសេសបំផុតនោះប្រសិនបើ អតិថិជនទាំងអស់ចាប់អារម្មណ៍ ឬធ្វើការទិញផលិតផលណាមួយនៅក្នុងឱកាសនៃការបើកសម្ពោធនោះនឹងទទួលបានកាដូថែមជូនម៉ាពេញចិត្តយ៉ាងច្រើនដូចជា៖
* Cash Voucher ដែលមានតម្លៃរហូតដល់ 100 ដុល្លារ!
* កាតាបស្ពាយដ៏ស្រស់ស្អាតមួយភ្លាម!
* អាវយឺតដ៏ស្រស់ស្អាតភ្លាម!
* ដបដាក់ទឹកក្តៅ-ត្រជាក់ (Tumbler) មួយភ្លាម!
* មានឱកាសបង្វិលកងសំណាង (Lucky Spinning Wheel) ដើម្បីយករង្វាន់ធំយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផងដែរ!


អូហូ៎! ពិតជាមិនធម្មតាមែនÉ! ពិតជារំភើបអស្ចារ្យពិតមែន! ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា អបអរយករង្វាន់ឥតគិតថ្លៃជាច្រើនទាំងអស់គ្នាÉនិងមើលថាតើមានអ្វីដែលភ្ញាក់ផ្អើលខ្លះក្នុងថ្ងៃម្ពោធនោះ!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលមានទីតាំងនៅផ្សារទំនើប K Mall តាមបណ្តោយផ្លូវវេងស្រេង។
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត





-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


