ព័ត៌មានអន្ដរជាតិ
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
អ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ក្រុមហ៊ុន Meta ដូចជា Facebook, Instagram និង Messenger នៅជុំវិញពិភពលោកកំពុងជួបបញ្ហាសាជាថ្មីម្ដងទៀត ជាពិសេស Facebook តែម្ដង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី២០ ខែមីនានេះ ។

ដោយឡែកយោងតាមគេហទំព័រ DownDetector ក៏បានឲ្យដឹងដែរថា អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook នៅតំបន់នានាទូទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប និងអាស៊ី កំពុងជួបបញ្ហាមិនលោត Story ក្នុងកម្មវិធីទូរស័ព្ទ ជាពិសេសនៅត្រង់មុខងារ Search គឺបាត់ទិន្នន័យចាស់ៗទាំងអស់តែម្ដង ។
ទោះយ៉ាងណា ភាពរអាក់រអួលនេះមិនជាប៉ះពាល់ធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែវាកើតឡើងត្រឹមតែរយៈពេលតែជាង ២ សប្ដាហ៍ប៉ុណ្ណោះ ចាប់តាំងពីបណ្ដាញសង្គម Facebook ជាប់គាំងនៅទូទាំងពិភពលោកជាង ២ ម៉ោង និងខាតបង់ប្រាក់ជាង ១៨ ពាន់លានដុល្លារ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


