បច្ចេកវិទ្យា
GMK បង្ហាញហានិភ័យនៃបច្ចេកវិទ្យាផ្លាស់ប្ដូរមុខ និងសំឡេង លើអ៉ីនធឺណិត ដែលចាំបាច់ត្រូវសិក្សាស្វែងយល់ ដើម្បីការពារខ្លួន
ក្នុងសម័យកាលបច្ចេកវិទ្យាកាន់តែជឿនលឿន ដ្បិតវាអាចបំពេញរាល់តម្រូវការរបស់មនុស្ស ធ្វើឱ្យកាន់តែមានភាពងាយស្រួល និងបំពេញការងារបានរហ័ស ប៉ុន្តែបើងាកមកមើលពីហានិភ័យនៃបច្ចេកវិទ្យា ក៏គួរជាក្តីបារម្ភផងដែរ ដោយចាំបាច់ទាមទារឱ្យអ្នកប្រើប្រាស់ស្វែងយល់ ពិសេសអាចបែងចែករូបភាព និងសំឡេងប្រឌិតនៃបច្ចេកវិទ្យា AI ។

ជាមួយនឹងបង្ហាញការវិវត្តន៍នៃបច្ចេកវិទ្យាប្តូរមុខ និងសំឡេង ដែលកាន់តែដូចនឹងមនុស្សពិតគួរឱ្យបារម្ភ Noobie GMK បាន ផលិតវីដេអូចែករំលែកមួយ ដើម្បីជាសារដាស់តឿនជាមុនដល់សាធារណជនដែលងាយរងគ្រោះ ពីភាពជឿនលឿននៃបច្ចេកវិទ្យា។
ទោះភាពជឿនលឿននៃបច្ចេកវិទ្យា ហាក់បង្កជាក្តីបារម្ភក៏ពិតមែន តែយុវជនរូបនេះពន្យល់ថា មិនមែនត្រូវបារម្ភរហូតដល់គេចវេសពីវានោះទេ។ លោកណែនាំថា ជំហានដែលគួរធ្វើក្នុងកាលៈទេសៈនៃភាពជឿនលឿនបច្ចេកវិទ្យាឆ្លាតវ័យ អ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ដាច់ខាត ត្រូវតែសិក្សាស្វែងយល់ពីវាបន្ថែមទៀត ដើម្បីការពារខ្លួន។
ជាក់ស្តែង ការយល់ដឹងពីបច្ចេកវិទ្យាកាន់តែច្បាស់ ក៏ជាជំនួយផ្ទាល់ខ្លួនមួយ ក្នុងករណីនៃការឆបោកតាមប្រព័ន្ធអនឡាញកន្លងមក ឬទង្វើអាក្រក់ណាមួយ ពិសេសបច្ចុប្បន្ន ក៏មានការផុសផុលបង្កើតរូបភាពប្រឌិតទាក់ទងនឹងសង្គ្រាមកម្ពុជា-សៀមផងដែរ។ ហេតុនេះ ការសិក្សាស្វែងយល់ និងតាមឱ្យទាន់ការវិវត្តន៍ទៅមុខរបស់វា ពិតជាចាំបាច់។ សូមស្តាប់ព័ត៌មានលម្អិត៖
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


