ចរាចរណ៍
សង្វេគណាស់! យុវជនម្នាក់ ជិះម៉ូតូលឿនដូចហោះ រេចង្កូត ទៅបុករថយន្តស្លាប់ភ្លាមៗ
រតនគិរី ៖ យុវជនម្នាក់ ជិះម៉ូតូលឿនដូចហោះ រេចង្កូត ត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារម៉ូតូនិងរថយន្តបានធ្វើដំណើរបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រវាងម៉ូតូនិងរថយន្តបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវភូមិប៉ាអរ ឃុំប៉ាត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា អ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាមពណ៌ខ្មៅ គ្មានស្លាកលេខ ឈ្មោះ រម៉ាម បឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចារ៉ាយ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកាតេ ឃុំលំជ័រស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានបើកម៉ូតូយ៉ាងលឿនហើយបានវ៉ារថយន្ត១គ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នាដោយខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យចូលផ្លូវរបស់រថយន្តម្ខាងទៀត ម៉ាក NAVARA ពាក់ស្លាកលេខភ្នំពេញ2AT-8835 របស់ឈ្មោះ ឃិន សុផល ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានទីលំនៅបច្ចុប្បន្នភូមិកាតេ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បណ្ដាលឲ្យរថយន្តខាងលើវាក់អើចាប់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូឆ្លងផ្លូវខ្ទាតផ្លោងធ្លាក់ពីលើផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានដាក់ការសង្ស័យថា ជនបង្ក( រម៉ាម បឿន )បើកម៉ូតូវ៉ារថយន្តមួយគ្រឿងដែលស្របទិសគ្នាដោយខ្វះការប្រុងប្រយ័ត្នហើយ បណ្ដាលឲ្យចូលទៅផ្លូវខាងស្ដាំដៃរបស់រថយន្ត ឃិន សុផល (ជនរងគ្រោះ)តែម្ដងចំណែកវត្ថុតាង ម៉ូតូនិងរថយន្តទាំងពីរគ្រឿងខាងលើត្រូវបានកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំប៉ាតេយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។

ចំណែកជនបង្ក ដែលបើកម៉ូតូចូលរថយន្តរហូតដល់បាត់បង់ជីវិតនោះក្រុមគ្រួសារបានយកសាកសពទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី៕
ដោយ ៖ វុទ្ធឦសាន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី