ចរាចរណ៍
រថយន្តដឹកថ្មគ្រួសបុកម៉ូតូពីក្រោយ រួចកិនបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយរួចកិន កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចស្តុបទំនប់កប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះគឹម សែ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នករាំ ស្នាក់នៅខណ្ឌកំបូល។ មានស្រុកកំណើតនៅ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកZoomerx ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញGS 7122 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំដឹកថ្មគ្រួស ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខកណ្តាល3A-2932 មកពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលធ្លាក់ពីលើម៉ូតូចូលក្រោមកង់រថយន្តកិនដាច់ត្រឹមចង្កេះមកក្រោមរងរបួសធ្ងន់ធ្ងរ។

ប្រភពដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ចំណែកសពជនរងគ្រោះត្រូវបានទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ