ចរាចរណ៍
រថយន្តដឹកមាន់ បើកបំពានភ្លើងស្តុបទៅបុកម៉ូតូ រួចបន្តបុករថយន្ត VIGO ចុងក្រោយព្រលះផ្ទះពលរដ្ឋបន្ថែម១ខ្នង
ខេត្តបាត់ដំបង÷ រថយន្តដឹកទំនិញ១គ្រឿង បើកបរក្នុងល្បឿនលឿនបម្រុងឆ្លងកាត់ភ្លើងស្តុប ដោយបំពានក៏ជ្រុលបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបេុីងនិងជ្រុលបន្តទៅបុកផ្ទះពលរដ្ឋ១ខ្នងទៀតបណ្តាលឲ្យខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោងជាង៣:០០នាទីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១ត្រង់ចំណុចភ្លើងស្តុបបាណន់ ក្នុងសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង។

បើតាមការរៀបរាប់ពីសាក្សីនៅចំណុចកើតហេតុបាននិយាយថា មុនកើតហេតុគេបានឃើញរថយន្តបង្កដែលមានដឹកមាន់ផងបើកបរយ៉ាងលឿនដូចហោះក្នុងទិសដៅពីលិចមកកើតលុះដល់ទីតាំងកើតហេតុបានបុកស្ត្រីម្នាក់ជិះម៉ូតូប៉ើងរួចបានទៅបុករថយន្តតូច១គ្រឿងទៀតដែលធ្វើដំណើរកាត់ទទឹងពីជើងទៅត្បូងមិនតែប៉ុន្តែចុងក្រោយបានបង្កើនល្បឿនបម្រុងបើកគេច ក៏បានរ៉េចង្កួតទៅបុកចូលផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងថែមទៀត ទើបរថយន្តទៅមុខលែងរួចតែម្តង។


សមត្ថកិច្ចបន្តថា រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភព៣E.២២៦៤ អ្នកបើកបរក្រោយពេលកើតហេតុ បានបើកទ្វារថយន្តហក់ចុះដាក់មេផាយបាត់ស្រមោលតែម្តង។ ចំណែកភាគីខាងរថយន្តម៉ាកVIGOពណ៌ស្ករពាក់ស្លាកលេខភព២L.៩៥៤៤ បើកបរដោយស្ត្រីឈ្មោះយឹម.សារឿនអាយុ៤១ឆ្នាំ រស់នៅក្នុងឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង និងស្ត្រីម្នាក់ទៀតម្ចាស់ម៉ូតូសេរី២០១៧ មិនស្គាល់ឈ្មោះរងរបួសធ្ងន់។
ករណីខាងលើក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញនៃអធិការស្រុកបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងនាំយកវត្ថុតាងពាក់ព័ន្ធទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តរងចាំភាគីបង្កចូលដោះស្រាយនៅពេលក្រោយ
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


