ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពុងធ្វើការជួសជុលផ្លូវលំក្នុងឃុំផ្លូវទូកដែលរងការខូចខាត
លោក ចន សារឿន ក្រុមប្រឹក្សាឃុំផ្លូវទូកនៅព្រឹកថ្ងៃទី ០៦ ខែមិថុនាឆ្នាំ២០២១ នេះបានឲ្យដឹងថាផ្លូវលំគ្រួសក្រហមនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ក្នុងរយៈ ពេល ៦ ថ្ងៃនេះក្រុមការងារមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងបានធ្វើការជួស ជុលកំណាត់ផ្លូវលំ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានរងការខូចខាតក្រោយពីមានសំណូមពរពីអាជ្ញាធរនិងប្រជាពល រដ្ឋក្នុងសប្តាហ៍កន្លងមក។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ក្នុងមួយសប្តាហ៍កន្លងមកនេះគឺ មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បានបញ្ជូនក្រុមការងារ និងគ្រឿងចក្រទៅធ្វើការថែទាំជួសជុលកំណាត់ផ្លូវលំ ដែលខូច ខាតដោយអន្លើៗ នៅក្នុងឃុំផ្លូវទូក ដែលសកម្មភាពនេះខាងមន្ទីរតែងតែធ្វើការថែទាំ និងជួសជុលជាប់ជាប្រចាំជាធម្មតាកាលណាមានការខូចខាតផ្លូវនៅក្នុងមូលដ្ឋាន។

លោក ឆេង ភាគ មេឃុំផ្លូវទូកកន្លងមកធ្លាប់បានឲ្យដឹងថា ផ្លូវលំគ្រួស ក្រហមនៅក្នុងឃុំផ្លូវទូកមានប្រវែងជាង ២៥ គីឡូ ម៉ែត្របែកចេញពីឃុំច្រណូកមកកាន់ឃុំផ្លូវទូក។ ក្នុងនោះកំណាត់ផ្លូវប្រវែង១៤គីឡូ ២០០ ម៉ែត្រ គឺជាព្រះរាជអំណោ យដ៏ថ្លៃថ្លារបស់សម្ដេចនរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរា ជាណាចក្រកម្ពុជា ដែលបានកសា ងរួចរាល់នៅក្នុងឆ្នាំ ២០២០។

ដោយឡែកនៅដើមឆ្នាំ ២០២១ នេះបានរងការខូចខាតដោយអន្លើៗប្រមាណជាង១០០ ម៉ែត្រដូចនេះហើយទើបអាជ្ញាធរឃុំនិងប្រជាពល រដ្ឋសំណូមពរដល់មន្ទីរសាធារណ ការជួយជួសជុលដើម្បីឲ្យប្រជាពល រដ្ឋបានធ្វើចរណ៍ដោយស្រួល ។
អាជ្ញាធរឃុំសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់មន្ទីរសា ធារណៈការខេត្ត ដែលបានយកចិត្តទុកដាក់ជួយថែទាំជួសជុលកំណា ត់ផ្លូវខាងលើនេះជូនប្រជាពលរដ្ឋឃុំផ្លូវទូក៕ អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


