ចរាចរណ៍
មនុស្ស៥នាក់ បានរងរបួសបន្ទាប់ពីម៉ូតូបុកគ្នា នៅស្រុកអណ្តូងមាស
មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ខណៈម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង៤៥នាទី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវលេខ៣៧៨៩ ត្រង់ចំណុចមុខផ្ទះឈ្មោះរម៉ាម យ៉ាន់ ស្ថិតនៅក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស។
យោងតាមរបាយការណ៍ពីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា អ្នករងរបួសទាំងនោះរួមមាន ១-ឈ្មោះ យ៉ុង ហ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ជាអ្នកបើកបរម៉ូតូម៉ាក វ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ និងអ្នករួមដំណើរជាប្រពន្ធ ឈ្មោះ ក្លាន ឆើង អាយុ២៦ឆ្នាំ ជនជាតិច្រាយ បានធ្វើដំណើរ មកពីត្បូងទៅជើង នាក់ទាំង២បានរងរបួសធ្ងន់ធ្ងរ។


រីឯម៉ូតូភាគីម្ខាងទៀតឈ្មោះ ស៊ូ វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាវែង ឃុំ តាវែងលើ ស្រុកតាវែង ខេត្តរតនគិរី បើកបរម៉ូតូ ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1F-8388 និងអ្នករួមដំណើរចំនួន២នាក់ ប្រពន្ធនិងកូន ប្រពន្ធឈ្មោះ យិន ចាន់ស្រីមុំ អាយុ២៥ឆ្នាំ ជនជាតិខែ្មរ ធ្វើដំណើរ មកពីជើងទៅត្បូង នាក់ទាំង៣ បានរងរបួសធ្ងន់ចំនួន២នាក់ (ប្ដីនិងកូន)ចំណែកប្រពន្ធពុំមានរបួសទេ។ ម៉ូតូទាំង២គ្រឿងខាងលើនេះ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយបានសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែង និងបានដឹកបញ្ជូនជនរងគ្រោះមកកាន់មណ្ឌលសុខភាពស្រុកអណ្តូងមាស ដើម្បីព្យាបាលរបួស។


បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



