ចរាចរណ៍
រថយន្តចតចោលនឹងចិញ្ចើមផ្លូវ ក៏ត្រូវរថយន្ត១គ្រឿងទៀតបុកពីក្រោយ បណ្តាលឲ្យមនុស្សរបួស២នាក់
រថយន្តធុនធ្ងន់ដឹកទំនិញ១គ្រឿង បានចតស្ងៀមនឹងចិញ្ចើមផ្លូវសុខៗក៏ស្រាប់តែមានរថយន្តធុនស្រាលបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសអ្នកបើកបរនិងអ្នករួមដំណើរចំនួន២នាក់។
លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបើកបរក្នុងទិសដៅស្របទិសគ្នានេះ បានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ តាមកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវកំពុងស្ថាបនា ក្នុងក្រុមទី១៧ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពខាងលើបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកស្តារិក(Starex)ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២A.៣២៧៩ បានបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុបានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI)ពណ៌សពាក់ស្លាកលេខកំពង់ចាម៣A.៥៧៤៦ពីក្រោយ ដែលចតនៅស្ងៀមនឹងចិញ្ចើមផ្លូវខាងលិច បណ្តាលឱ្យរថយន្តស្តារិកគាបជាប់នឹងកន្ទុយរថយន្តហ៊ីយ៉ាន់ដាយ បង្កឲ្យអ្នកបើកបរម្នាក់និងអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់និងស្រាល ដែលករណីនេះគេដាក់ការសន្និដ្ឋានថា រថយន្តបង្កដោយអ្នកបើកបរងងុយដេកមួយផាំងទើបរេចង្កូតបុកតែម្តង។


អ្នកបើកបររថយន្ត(ស្តារិក)ដែលរបួសស្រាលមានឈ្មោះ ម៉ែន យ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ឈ្មោះ ទឹម ឈឿន ភេទប្រុស អាយុ៣៩ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិអូរកណ្តោល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ចំណែកឯអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះវ៉ាង.សារឿតភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិគោកត្រប់ឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបង មិនមានរបួសនោះទេ។
លោកអធិការបញ្ជាក់បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពីកម្លាំងនគរបាលស្រុកថ្មគោលបានចុះវាស់វែងធ្វើកំណត់ហើយ ក៏បានប្រគល់សំណុំរឿងទៅកាន់ការិយាល័យជំនាញនៃស្នងការនគរបាលខេត្តបាត់ដំបងបន្ត ដើម្បីដោះស្រាយបញ្ចប់រឿងតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



