ចរាចរណ៍
សមត្ថកិច្ចឃាត់តៃកុងរថយន្តកុងតឺន័រសណ្ដោងរ៉ឺម៉កយកទៅប៉ុស្តិ៍ បន្ទាប់បើកបុករថយន្តATonគាបជាប់ផ្ទះពលរដ្ឋ
បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរ៉ឺម៉កមួយគ្រឿង រេចង្កូតឡើងខឿនផ្លូវជ្រុលទៅបុករថយន្តATon ដែលចតនៅចិញ្ចើមផ្លូវ និងរុញទៅគាបជាប់ផ្ទះប្រជាពលរដ្ឋបណ្ដាល ឱ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ សណ្ដោងរ៉ឺម៉ក បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតមកស្ដាំដៃឡើងខឿនទៅបុករថយន្តម៉ាក ATon ពណ៌ក្រហម ដែលចតនៅចិញ្ចើមផ្លូវរុញទៅផ្ទប់គាបជាប់ទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយឲ្យតៃកុងរថយន្តបង្កបើករថយន្តថយក្រោយបន្តិច រួចធ្វើការវាស់វែង និងនាំតៃកុង រថយន្តបង្ក ព្រមទាំងម្ចាស់ផ្ទះរងគ្រោះទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមនីតិវិធី៕

ដោយៈ ឧត្តរ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល