ចរាចរណ៍
បត់រថយន្តគ្មានការប្រុ ងប្រយ័ត្ន បុកម៉ូតូដែលមកពីមុខបណ្តាលឲ្យស្លាប់២នាក់
ជនរងគ្រោះចំនួន២នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មជាទីបំផុត ខណៈដែលពួកគេបានបើកម៉ូតូចេញពីកន្លែងចាក់សាំង ហើយត្រូវរថយន្តបែនបត់ឆ្វេងមកបុកទាំងកម្រោលតែម្តង។
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១០ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តដឹកដីធុនធ្ងន់ម៉ាកអ៊ីស៊ីស៊ុយ(ISUZU) ពាក់ស្លាកលេខ បាត់ដំបង 3A-1622 ជាមួយនិងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខបាត់ដំបង1I-5170 ។


តាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺរថយន្តបែនដឹកដីធុនធ្ងន់ខាងលើនេះបានបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយក៏បានបត់ឆ្វេងកាត់ផ្លូវ ស្របពេលដែលម៉ូតូកំពុងបើកចេញពីកន្លែងចាក់សាំង ក្នុងទិសដៅច្រាស់គ្នា ក៏បានបុកយ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យភាគីម៉ូតូស្លាប់ទាំង២នាក់។ អ្នកបើកបរដោយឈ្មោះ សេម សុផាលីម ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) អ្នករួមដំណើរ ០១ នាក់ ឈ្មោះ មឿន រតនា ភេទប្រុស អាយុ១១ឆ្នាំ (ស្លាប់) ទាំងពីរនាក់ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានតាមរករថយន្តដែលបើកគេចរហូតចាប់បានតែរថយន្តនៅក្នុងស្រុកឯកភ្នំ ដោយអ្នកបើកបរបានគេចខ្លួនបាត់ទៅហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



