ចរាចរណ៍
លោក ថោង ខុន ដាក់ចេញវិធានការ ៦ចំណុច ដើម្បីសុវត្ថិភាពអាជីវកម្មរមណីយដ្ឋានទេសចរណ៍
ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ឋនាការជាតិ ចាក់វ៉ាក់សាំងកូវឹង-១៩ និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ឱ្យបានខ្ជាប់ខ្លួននូវវិធានការ “៣ ការពារ និង ៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងទេសចរណ៍ បានធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌ នៃការអនុវត្តមួយចំនួនឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មី និងស្ថានភាពនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មរមណីយដ្ឋាន ទេសចរណ៍ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រៀបចំការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវខ្លឹមសារប្រកាសលេខ០៨៥ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ ក្នុងនោះរួមមាន៖
ទី១. ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងលក្ខខណ្ឌតម្រូវ និងចំណុចណែនាំទាំងឡាយដូចមានកំណត់ក្នុងខ្លឹមសារប្រកាសលេខ០៨៥ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ អាជីវកម្ម ត្រូវចាត់ទុកលក្ខខណ្ឌទាំងនោះជាគោលការណ៍ចម្បងសម្រាប់ការអនុវត្តក្នុងដំណាក់កាលនេះ និងត្រូវអនុវត្តឱ្យបានហ្មត់ចត់ និងដោយស្មារតីទទួលខុសត្រូវ។
ទី២. ត្រូវមានស្មារតីភ្ញាក់រលឹក គិតគូរអំពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាព សង្គមជាតិជាអាទិភាពចំពោះមុខ។ អាជីវកម្ម ត្រូវហ៊ានលះបង់ធនធាន កម្លាំង និងពេលវេលា ដើម្បីត្រៀមលក្ខណសម្បត្តិ ឱ្យបានសមស្របនឹងលក្ខខណ្ឌតម្រូវ មុននឹងសម្រេចចិត្តធ្វើ ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវខិតខំជំរុញការគ្រប់គ្រង និងអភិវឌ្ឍ រមណីយដ្ឋានទេសចរណ៍ក្នុងបរិបទ “ គន្លងប្រក្រតីភាពថ្មី”។
ទី៣. ត្រូវពង្រឹងការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ឲ្យបានល្អប្រសើរ ពិសេសត្រូវកំណត់ សមត្ថភាពផ្ទុក (Carrying Capacity អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ អនុលោមតាមស្តង់ដាគម្ចាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះជាដាច់ខាត។
ទី៤. ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ការពារ និង ៣ និងត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនអំពីវិធានការខាងលើឲ្យបានជាប្រចាំ។
ទី៥. ត្រូវចូលរួមផ្សព្វផ្សាយរាល់វិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង សា្ថប័នមានសមត្ថកិច្ច សំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកវីដ-១៩។
ទី៦. ត្រូវអនុវត្ត និងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យា ដែលបានដាក់ឲ្យអនុវត្ត ដោយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ឋ ពិសេសការស្កេន QR Code ទប់ស្កាត់កូវីដ-១៩។
ទី៧. ជម្រុញការចូលរួមរបស់រមណីយដ្ឋានទេសចរណ៍ ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវ គោលនយោបាយនានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត និងសកម្មភាពជាក់ស្តែង។
គួររំលឹកថា ដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងដំណើរការក្នុងការចូលរួមបង្ការ ការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្តល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរ ក្រសួងទេសចរណ៍បានប្រកាសឱ្យអនុវត្តនូវ “វិធានសុវត្ថិភាពទេសចរណ៍” ចំពោះសេវាកម្មទេសចរណ៍ចំនួន០៦ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះរួមមាន “វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍” ផងដែរ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីណែនាំរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
បើតាមសេចក្តីណែនាំនោះ ជាលទ្ធផល នៃការប្រកាសឱ្យអនុវត្តនូវ “វិធានសុវត្ថិភាពទេសចរណ៍” នោះ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទេសចរណ៍នានា បានចាប់ផ្ដើមបើកដំណើរឡើងវិញជាបណ្តើរៗ។ ចលនាទេសចរណ៍ផ្ទៃក្នុង ទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍នានា បង្កើតបានជាប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន រួមចំណែកទ្រទ្រងវិស័យទេសចរណ៍មួយផ្នែក កាត់បន្ថយផលប៉ះពាល់ នៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ពិសេសរួមចំណែកទ្រទ្រង់ដល់ការបន្តសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅតាមមូលដ្ឋាន៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ