ចរាចរណ៍
បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ រមណីយដ្ឋានខេត្តបាត់ដំបង ទទួលទេសចរជិត ៤ មុឺននាក់
រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ រមណីយដ្ឋានចំនួន ១៣ កន្លែង ក្នុងខេត្តបាត់ដំបង បានបើកទទួលទេសចរណ៍ចូលទៅកំសាន្ត សរុបជិត ៤ មុឺន នាក់។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានបញ្ជាក់ថា តំបន់រមណីយដ្ឋាន ចំនួន ១៣ កន្លែង ដែលបានអនុញ្ញាតអោយបើកដំណើរការរួមមាន៖ ប្រាសាទបាណន់ ភ្នំសំពៅ ប្រាសាទឯកភ្នំ អាងកំពីងពួយ រមណីយដ្ឋាន ចំការស្វាយ រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក រមណីយដ្ឋាន ភ្នំកំពូល រមណីយដ្ឋាន ចម្ការធុរេនអូរតង រមណីយដ្ឋាន វាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងមណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់។

លោកប្រធានមន្ទីរបានបន្ថែមថា ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង រយ:ពេល ៣ ថ្ងៃនេះ សរុបចំនួនភ្ញៀវទេសចរណ៍ជាតិ ៣៧,៧២៤ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ គឺមានភ្ញៀវសរុបចំនួន ១៣៤,៤៤០ នាក់ ដោយឡែកចំនួនភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំនេះ គឺពុំមាននោះឡើយ។
គួរបញ្ជាក់ផងដែរថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី។

ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវឱ្យបុគ្គលិកពាក់ម៉ាស់ ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាព។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មានការយល់ដឹងច្រើន និងចូលរួមអនុវត្ត ការពារខ្លួនពីជំងឺកូវីដ-១៩។
មានការចូលរួមរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនភ្ញៀវពីសំណាក់កងកម្លាំងទាំង៣ផងដែរ។ ប៉ុន្តែសម្រាប់ផលវិបាក គឺមានភ្លៀវធ្លាក់ស្ទើរពេញមួយថ្ងៃ និងមានទឹកជំនន់ នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងស្រុកសំឡូត ដែលធ្វើឱ្យចំនួនភ្ញៀវមានការថយចុះ។

រមណីយដ្ឋានមួយចំនួន មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ លើសកំណត់អតិបរិមា ជាហេតុធ្វើឱ្យម្ចាស់រមណីយដ្ឋានបិទមិនទទួលឱ្យចូលក្នុងទីតាំងរមណីយដ្ឋានទេ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន