ចរាចរណ៍
រថយន្តកុងតឺន័របុករថយន្តស៊េរីទំនើបត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមុនមានមនុស្សរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០ នាទីយប់ថ្ងៃទី ២២ខែតុលាឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុងបំបែកជាបួនក្នុងបុរី ភ្នំពេញថ្មី២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3F-4456 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើត្រង់ផ្លូវបំបែកជាបួនដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកLAND. ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BQ- 1507ធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិចចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តស៊េរីទំនើបរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកុងតឺន័រខូចខាតផ្នែកខាងមុខសំណាងមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកបងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ ៖ សុខា




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»