ចរាចរណ៍
រថយន្តកុងតឺន័រ បុករថយន្តស៊េរីទំនើប ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ
បុរសម្នាក់ បើករថយន្តកុងតឺន័រ ក្នុងល្បឿនលឿនខ្វះ ការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងបំបែកជាបួន ក្នុងបុរីភ្នំពេញថ្មី ២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-4456 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើត្រង់ផ្លូវបំបែកជាបួន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LAND ROVER ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BQ- 1507 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តស៊េរីទំនើប រងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តកុងតឺន័រ រងការខូចខាតផ្នែកខាងមុខ តែសំណាងមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក និងរង់ចាំធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


