ចរាចរណ៍
រថយន្តតូយ៉ូតាព្រុស បើកជែងរថយន្ត១គ្រឿងទៀត ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់
រថយន្តតូយ៉ូតាព្រុស១គ្រឿង បើកជែងរថយន្ត១គ្រឿងទៀតតែមិនផុត ក៏ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទយីឌុបចំពីមុខ ក្នុងទិសដៅផ្ទុយគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង០០និង២០ នាទីរំលងអធ្រាតឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១២៥-១២៦ ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AC-8411 បើកបរដោយឈ្មោះ វ៉ាត សំអេន ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិសេរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់កន្លែងកើតហេតុ និងអ្នករួមដំណើរ ឈ្មោះ ម៉ិក វាសនា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះស៊ុន អៀម ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិសេរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើយហេតុ។ដោយឡែករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយិនដាយ ពណ៌ស ស្លាកលេខ ក្បាល កំពង់ចាម 3A-2975 ស្លាកលេខរ៉ឺម៉ក 51R 09444 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តតូយូតាព្រុសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-8411បើកបរចេញពីទិសខាងជើង ទៅទិសខាងត្បូងក្នុងល្បឿនលឿន ស្របពេលនោះរថយន្តហ៊ីយិនដាយ ប្រភេទយីឌុបចេញពីទិសខាងត្បូង ទៅទិសខាងជើងលុះដល់កន្លែងកើតហេតុ រថយន្តព្រុសឡើងជែងរថយន្តមួយផ្សេងទៀត តែជែងមិនផុតក៏ជ្រុលទៅបុករថយន្តហ៊ីយិនដាយចំពីមុខពេញទំហឹងតែម្ដង បណ្តាលឲ្យរងគ្រោះបែបនេះ។


សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យស្លាប់មនុស្ស០៣នាក់ ខូចខាតរថយន្តចំនួន០២គ្រឿង៖ ក្រោយកើតហេតុសមត្ថកិច្ចបានយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីទុកដោះស្រាយទៅតាមនីតិវិធីនាពេលក្រោយ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


