ចរាចរណ៍
រថយន្តដឹកដីក្រឡាប់អូស២០ម៉ែត្រ ខណៈដាច់ហ្វ្រាំងពេលចុះពីស្ពាន
រថយន្តបែនដឹកដីមួយគ្រឿងបើកចុះពីលើស្ពានព្រែកព្នៅហើយបានជួបឧបសគ្គជាន់ហ្វ្រាំងមិនស៊ី អ្នកបើកបរទាញចង្កូតគេចយានយន្តនៅពីមុខដោយបង្ខំក៏បានក្រឡាប់ចាក់ដីចោលពេញផ្លូវ និងអូសប្រមាណ២០ម៉ែត្រ សំណាងល្អមិនបណ្តាលអោយមនុស្សរងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៥ ខែវិឆ្ឆិកា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានព្រែកព្នៅខាងកើត ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
រថយន្តដែលក្រឡាប់នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣E.៩១៧៦បើកបរដោយបុរសម្នាក់ មិនបានប្រាប់អោយស្គាល់អត្តសញ្ញាណឡើយ។

តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពានព្រែកព្នៅក្នុងល្បឿនលឿន។ នៅពេលមកដល់គល់ស្ពានស្រាប់តែទាញចង្កូតក្រឡាប់បោកលើថ្នល់អូសប្រមាណ២០ម៉ែត្រចាក់ដីរាយប៉ាយពេញផ្លូវហើយតែម្តង។ នៅក្នុងគ្រោះថ្នាក់អោយរថយន្តរងការខូចខាតបែកកញ្ចក់មុខខ្ទាតចេញហើយអ្នកបើកបរបានលូនចេញពុំបណ្តាលអោយរងរបួសឡើយ។

តាមអ្នកបើកបរ បានអោយដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តដាច់ទុយោហ្វ្រាំងជាន់មិនស៊ី ក៏បានទាញចង្កូតគេចរថយន្តនៅពីមុខ ។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរបានដោះស្លាកលេខចេញនិងបានទាក់ទង់ទៅម្ចាស់រថយន្តហៅគ្រឿងចក្រមកចូកដីចេញនិងស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕
អត្ថបទ៖ រស្មី


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល