Connect with us

ចរាចរណ៍

ក្រឡាប់រថយន្ដដឹកកម្មកររោងចក្ររងរបួសជិត១០០នាក់នៅខេត្តស្វាយរៀង

បានផុស

នៅ

យ៉ាងហោចណាស់កម្មករកម្មការិនីរោងចក្រជិត១០០នាក់ បានរងរបួសធ្ងន់និងស្រាល ខណៈចេញពីធ្វើការត្រឡប់មកផ្ទះវិញ នាពេលយប់ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងជាថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក Hyundai ចំណុះ៥តោន ពណ៌ ស ផ្លាកលេខ ស្វាយរៀង ៣A-២៤៥៨ ដឹកកម្មករកម្មការិនីរោងចក្រចំនួន៦៨នាក់ ធ្វើដំណើរពីទិសដៅពីកេីតទៅលិចតាមផ្លូវជាតិលេខ៣៣៤ ដើម្បីដាក់ក្រុមកម្មករកម្មការិនីតាមផ្ទះ។

ប្រភពបានបន្តទៀតថា លុះមកដលចំណុចកើតហេតុខាងលើរថយន្តដឹកកម្មករកម្មការិនីរោងចក្របានវ៉ាជែងរថយន្តមួយគ្រឿងទៀតក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលឲ្យរថយន្តផ្អៀងធ្លាក់ចិញ្ចើមថ្នល់ខាងត្បូងបណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលសរុប១៨នាក់ ប្រុស១នាក់ របួសធ្ងន់៣នាក់ស្រី ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាបដើម្បីសង្គ្រោះ។

សមត្ថកិច្ចបានបញ្ចាក់ថា អ្នកបើកបររថយន្តមានឈ្មោះ មុឹក រតនា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរអ្នកបើកបររថយន្តដឹកកម្មករ គ្មានរបួសក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាង(រថយន្ត)បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ចំណែកអ្នករបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម