ចរាចរណ៍
រថយន្តធុនធំ១គ្រឿងបើកកាត់ផ្លូវរថភ្លើងមិនបានប្រយ័ត្នត្រូវរថភ្លើងបុកពេញទំហឹងអូសជាងជិត៤០ម៉ែត្រសំណាងល្អគ្មានមនុស្សស្លាប់
បន្ទាយមានជ័យ ៖ នេះបានជាសំណាង១០០គ្រោះថ្នាក់គ្មានមនុស្សស្លាប់ដោយរថយន្តធុនធំ១គ្រឿងបើកកាត់ផ្លូវរថភ្លើងមិនបានប្រយ័ត្នត្រូវរថភ្លើងបុកពេញទំហឹងអូសជាងជិត៤០ម៉ែត្រ។រឿងរាវនេះកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ ចំណុចផ្លូវប្រសព្វផ្លូវរថភ្លើងនិងផ្លូវជាតិលេខ១៥៩C ក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ស ប្រភេទដឹកទំនិញ ផលិតឆ្នាំ២០០០ ពាក់ផ្លាកលេខភ្នំពេញ3D-5575 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៩C ក្នុងទិសដៅពីកើតទៅលិចឆ្លងកាត់ផ្លូវរថភ្លើងដោយមិនបានប្រយ័ត្នថាមានរថភ្លើងឆ្លងកាត់ ស្រាប់មានរថភ្លើងមួយគ្រឿងលេខ៦៦៥៧ ពណ៌ខ្មៅ+លឿង ក្រុមហ៊ុនROYALRAILWAY បើកក្នុងទិសដៅពីត្បូងទៅជើង បុកពេញទំហឹងអួសប្រវែង៣៨,៥០ម៉ែត្រ។

លោកអធិការបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថភ្លើងបុកជាមួយរថយន្តនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសស្រាលអ្នកបើករថយន្ត ឈ្មោះ ពាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលៀប ឃុំពាត់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប និងអ្នកបើករថភ្លើងមិនរងរបួសនោះទេ ឈ្មោះយុយ យី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិធ្នុងរលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្រោយពីកើតហេតុហើយដោយសាររថយន្តបើកមិនប្រយ័ត្ន អ្នកបើករថភ្លើងមិនរករឿងបានសម្របសម្រួលគ្នាបញ្ចប់រឿងតែម្តង៕
ដោយ ៖ វ៉ាន់ ណាង






-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


