ចរាចរណ៍
រថយន្ដដឹកស៊ីទែនហ្គាសបុករះតូបលក់អីវ៉ាន់ចំនួន៣ ក្រឡាប់សង្កត់ម៉ូតូជិត២០គ្រឿង
រថយន្តស៉ីតែនដឹកហ្គាសបើកខ្វះការប្រុងប្រយ័ត្នចុះចំណោតលឿនជ្រុលចង្កូតបុកផ្ទះពលរដ្ឋសំណាងល្អមិនមានអ្នកគ្រាន់តែខូចខាតសម្ភារ
នៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៧៦ នៅចំណុចផ្ទះតាលី ស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តយីឌុបដឹកស៉ីតែនហ្គាស បើកលឿនត្រង់ចំណុចផ្លូវកោងក៏ត្រង់ជ្រុលចង្កូតបុកតូបប្រជាពលរដ្ឋបណ្តាលឲ្យក្រឡាប់។

សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តមិនបានលោតចេញនោះទេ ហើយបានកៀបជាប់នៅក្នុងរថយន្តដោយសារផ្ទះប្រជាពលរដ្ឋបានបាំងជិតមើលរថយន្តពុំឃើញ ថែមទាំងមេឃកំពុងធ្លាក់ភ្លៀងនិងងងឹតមើលផ្លូវមិនឃើញ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ត១គ្រឿងម៉ាកយីឌុប ពាក់ស្លាកលេខភ្នំពេញ3E-4191 ហើយម្ចាស់តូបមានឈ្មោះ តឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បានរងបួសស្រាល។ ប្រពន្ធឈ្មោះ សម្បត្តិ ស្រីតូច អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ រងរបួសស្រាល។ ម្ចាស់តូបទី២ឈ្មោះ ខាំ សុភាព ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ លក់ដូរ រងរបួសស្រាល។ ហើយប្អូនរស់នៅជាមួយឈ្មោះ ខាំ សុភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល។ ប្អូនរស់នៅជាមួយឈ្មោះ ហ៊ុន មូលីកា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។ ដោយឡែកសម្ភាររងការខូចខាតដែលរថយន្តក្រឡាប់ពីលើជាបឋម ម៉ូតូជិត២០គ្រឿង។

បច្ចុប្បន្នរថយន្តបង្កហេតុកម្លាំងសមត្ថកិច្ចបានដេកយាមនៅកន្លែងកើតហេតុរងចាំសមត្ថកិច្ចជំនាញរឹបអូសយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


