ចរាចរណ៍
រថយន្ដសណ្ដោងកុងតឺន័រក្រឡាប់កាត់ទទឹងផ្លូវនៅយាយម៉ៅពេជ្រនិល បន្ទាប់ពីបុករថយន្ដ MAZDA ពីក្រោយ
រថយន្ដសណ្ដោយកុងតឺន័រមួយគ្រឿងបានក្រឡាប់ផ្ងាជើងកាត់ទទឹងផ្លូវ បន្ទាប់ពីបុករថយន្ដ MAZDAពីក្រោយ ខណៈកំពុងធ្វើដំណើរស្របទឹសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង០៥នាទីព្រឹក ថៃ្ងទី៣០ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កជាប្រភេទរថយន្ដសណ្ដោងកុងតឺន័រ ពណ៌ ស ពាក់ស្លាកលេខពោធិ៍សាត់ 3A- 07 4 8 សណ្ដោងស៊ឺមីរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 4A – 05 86 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) បើកបរពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្តម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខភ្នំពេ ញ 2AZ-4466 បើកបរដោយឈ្មោះ យួត ហេងប៊ុនណា ភេទប្រុស អាយុ២៥ រស់នៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ក្នុងទិសដៅស្របទិសគ្នា។

បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍ កម្លាំងនគរបាលបានចុះដល់ទីតាំងកើតហេតុដើម្បីជួយសម្រួលកុំឲ្យមានការកកស្ទះ និងទំនាក់ទំនងរថយន្ដស្ទូចដើម្បីស្ទួចយកទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


