ចរាចរណ៍
ផឹកស៊ីមិនឲ្យលុយ ថែមទាំងបើករថយន្ដបំបុកម៉ូតូច្រើនគ្រឿងនៅមុខហាង រួចគេចខ្លួនបាត់
យ៉ាងហោចណាស់ក៏មានម៉ូតូចំនួន៥គ្រឿងរងការខូចខាត និងមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណ:ដែលមានរថយន្តមួយគ្រឿង ដែលម្ចាស់វាចេញពីកន្លែងផឹកសុីមានទំនាស់គ្នាផង និងមិនបានចាយលុយក្នុងការផឹកសុីផង បានបើករថយន្ដបំបុកម៉ូតូទាំងអស់នោះហើយបើករត់គេចតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដោយចេតនានេះបានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២ រំលងអាធ្រាត្រ ដែលបង្កឡេីងដោយរថយន្តម៉ាកTundra មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK-4260 បានបុករះម៉ូតូជាច្រើនគ្រឿងនៅផ្លូវមាត់ស្ទឹងសង្កែ ចុងស្ពានថ្មថ្មីត្រើយខាងកើត ខាងមុខហាងលក់ស្រាក្រឡុក ក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បើតាមការអះអាងពីម្ចាស់ហាងបានបញ្ជាក់ថា ម្ចាស់រថយន្តខាងលើ បានចូលទៅផឹកស៊ីនៅកន្លែងគាត់ ហើយមិនបានអោយលុយ មុនចាកចេញគាត់ក៏បានទាលុយ តែម្ចាស់ឡានក៏បេីកឡានបំបុកម៉ូតូដែលចតនៅមុខគាត់ រួចបេីករត់គេចភ្លាមៗតែម្តង បណ្តាលអោយខូចខាតម៉ូតូជាច្រេីនគ្រឿង និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់ផងដែរ ។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះមកវាស់វែងរួចក៏យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រីឯជនរងគ្រោះម្នាក់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

លោក ចាន់ សុធី នាយការិយាល័យចរាចរផ្លូវគោក បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៩ កញ្ញា នេះថា លោកកំពុងដាក់កម្លាំងស្រាវជ្រាវទៅតាមស្លាកលេខរថយន្តនោះហើយ ដើម្បីកោះហៅអ្នកបើកបរអោយចូលខ្លួនមកសាកសួរ ដោយឡែកសម្រាប់ម៉ូតូសរុបចំនួន៥គ្រឿង ដែលរងការខូចខាត គឺកម្លាំងរបស់លោកនាំយកមកកាន់ការិយាល័យតែ២គ្រឿងប៉ុណ្ណោះ ដែលខូចខាតធ្ងន់ធ្ងរ ចំណែកជនរងគ្រោះកំពុងព្យាបាយនៅមន្ទីរពេទ្យ ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


