ចរាចរណ៍
ត្រាក់ទ័របើកកិនអ្នកគ្រូពេទ្យមួយរូបបណ្តាលឱ្យបាត់បង់ជីវិត
ភ្នំពេញ៖ អ្នកគ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង មានទីលំនៅទល់មុខក្លោងទ្វារវត្តឈូងលាប ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ តាមបណ្តោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ ជិតរង្វង់មូលព្រះនរាយ។

យោងតាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ខុន សុផារី បម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង បានបើកបរម៉ូតូម៉ាក Zoomer X ពណ៌ស្លាទុំពាក់ស្លាកលេខ ១ AG ៣១ ៨៧ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីរង្វង់មូលព្រះនរាយឆ្ពោះទៅក្បាលថ្នល់។ លុះបើកបរផុតរង្វង់មូលក៏ស្រាប់តែត្រូវគ្រឿងចក្រជួសជុលថ្នល់បើកកិនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ក្រោយកើតហេតុ អ្នកបើកបរត្រាក់ទ័រ បានគេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រ នៅជិតផ្សារក្រមួន ចាក់អង្រែ។សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើកត្រាក់ទ័រ ដើម្បីយកមកសាកសួរ និងរៀបចំសំណុំអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


